អាជ្ញាធរខេត្តក្រចេះនាំយកពូជស្រូវជាអំណោយរបស់រាជរដ្ឋាភិបាល ចែកជូនប្រជាពលរដ្ឋ ១៨៣ គ្រួសារនៅក្រុងក្រចេះ

2024/10/06 08:22:42 pm        65

ក្រចេះ ៖ នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ អាជ្ញាធរខេត្តក្រចេះ ដឹកនាំដោយឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត លោក គង់ គឹមនី អភិបាលរងខេត្ត និងជាប្រធានលេខាធិការរដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រង់គ្រោះមហ្តរាយខេត្ត និងលោក ហេង សុថាអភិបាលរងខេត្ត ទទួលចុះមូលដ្ឋានក្រុងក្រចេះ បាននាំយកពូជស្រូវ ដែលជាអំណោយរបស់រាជរដ្ឋាភិបាល ចែកជូនប្រជាពលរដ្ឋ ចំនួន ១៨៣គ្រួសារ រស់នៅ ក្នុងសង្កាត់ចំនួន ៣សង្កាត់ នៅក្រុងក្រចេះ ខេត្តក្រចេះ។ 

ការផ្ដល់ពូជស្រូវជូនពលរដ្ឋ ក្នុងក្រុងក្រចេះ នាព្រឹកនោះ គឺធ្វើឡើងបន្ទាប់ពីជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គក្រចេះ បានស្រកចុះទៅវិញ ដោយផ្តលនូវស្រូវពូជមានចំនួន ១៨,៣០០គីឡូក្រាម ស្មើនឹងផ្ទៃដីមានលទ្ធភាពស្ដារឡើងវិញ សរុបចំនួន ១៩៤ហិចតា ។

ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងក្រចេះ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា ការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ក្រោមការដឹងនាំរបស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានយកចិត្តទុកដាក់ខ្ពស់នូវសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋក្រីក្រ កសិករ កម្មករ ដែលទទួលរងគ្រោះប៉ះពាល់ពីគ្រោះមហន្តរាយ និងលើការងារស្តារឡើងវិញ ។ ចំពោះការដាំដុះរបស់ប្រជាកសិករ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ឱ្យមន្ត្រីជំនាញពាក់ព័ន្ធចុះវាយតម្លៃផលប៉ះពាល់បន្ទាន់ និងដឹកស្រូវពូជចែកជូនកសិករឱ្យបានលឿនបំផុត ដើម្បីមានលទ្ធភាពស្តារឡើងវិញឲ្យទាន់រដូវ ។

លោក បានបន្តថា ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បាវចនាទាំង៥ មាន កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ។ ហើយក្នុងបាវចនាទី៣ សមធម៌ គឺការកាត់បន្ថភាពក្រីក្រ ក្នុងនោះ សម្តេចធិបតីបានរៀបចំដើម្បីដាក់មន្ត្រីជំនាញកសិកម្មតាមឃុំ-សង្កាត់ ទូទាំងប្រទេស ដើម្បីជួយសម្រួមជីភាពបងប្អូនប្រជាកសិករឱ្យមានជីវភាពកាន់តែប្រសើរ ។ 

ជាមួយគ្នានោះ លោក គង់ គឹមនី ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយខេត្ត បានថ្លែងអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាល ដែលបានគិតគូរនិងយកចិត្តទុកដាក់លើសុខទុក្ខជីវភាពប្រជាជន ជាប្រជាកសិករ និងបានឆ្លើយតបបានទាន់ពេលវេលាលើការងារដាំដុះទាន់រដូវ និងបានណែនាំឲ្យបងប្អូនប្រើប្រាស់ទៅតាមបច្ចេកទេសណែនាំរបស់មន្រ្តីជំនាញ ដើម្បីទទួលបានទិន្នផលល្អនិងតម្លៃខ្ពស់ ។

​ក្រោយពីទទួលបានពូជស្រូវពីរាជរដ្ឋាភិបាល ពលរដ្ឋ បានបង្ហាញនូវភាពសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែន ដែលបានផ្តល់ពូជស្រូវធ្វើឲ្យពួកគាត់មានលទ្ធភាពស្ដារឡើងវិញ បានទាន់ពេលវេលា ។

គូសបញ្ជាក់ថា នៅក្រុងក្រចេះ មាន ៣សង្កាត់ ស្មើនឹង១០ភូមិ ស្មើនឹង១៨៣គ្រួសារ មានផ្ទៃដីស្ដារឡើងវិញ សរុបចំនួន ១៩៤ហិចតា ក្រោយរងការខូចខាតពីគ្រោះមហន្តរាយទឹកជំនន់ទឹកភ្លៀង និងជំនន់ទឹកភ្លៀងទន្លេមេគង្គ ៕ ដោយ សេង ម័រ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm