មនុស្សជាង ២០នាក់ បានស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា

2024/10/06 08:48:48 pm        74

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលក្រុមហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្កាហ្សា បាននិយាយថា យ៉ាងហោចណាស់មនុស្ស ២៤នាក់បានស្លាប់ និង ៩២នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានកំណត់គោលដៅទៅលើវិហារអ៊ីស្លាមមួយ និងសាលារៀនមួយកន្លែងសម្រាប់ជនភៀសខ្លួននៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប នៅព្រឹកថ្ងៃអាទិត្យ (០៦ តុលា) នេះ។

ការវាយប្រហារលើវិហារអ៊ីស្លាម និងសាលារៀន នៅជិតមន្ទីរពេទ្យ អាល់-អាកសា (Al-Aqsa) ក្នុងទីក្រុង ដឺ អាល់-បាឡា (Deir al-Balah) ភាគកណ្តាលហ្កាហ្សាស្ទ្រីបនេះ បានកើតឡើងនៅពេលដែលសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស នៅក្នុងតំបន់ហ៊ុមព័ទ្ធជិតដល់ខួបមួយឆ្នាំ។

នៅក្នុងសេចក្តីថ្លែងការណ៍ យោធាអ៊ីស្រាអែលនិយាយថា ខ្លួនបានធ្វើ “ការវាយប្រហារយ៉ាងជាក់លាក់លើពួកភេរវករហាម៉ាស” ដែលកំពុងប្រតិបត្តិការនៅក្នុងមជ្ឈមណ្ឌលបញ្ជា និងគ្រប់គ្រងដែលបានបង្កប់នៅក្នុងសាលា អ៊ីប៊ីន រូស (Ibn Rushd) និងវិហារអ៊ីស្លាម ស៊ូហាដា អាល់-អាកសា (Shuhada al-Aqsa) ក្នុងតំបន់ ដឺ អាល់-បាឡា។

ការបង្ហូរឈាមចុងក្រោយបំផុតនៅក្នុងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ដែលមានរយៈពេលជាច្រើនទសវត្សរ៍នេះ ត្រូវបានបញ្ឆេះឡើងនៅពេលដែលក្រុមហាម៉ាស វាយប្រហារភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ដោយបានសម្លាប់មនុស្សចំនួនប្រមាណ ១.២០០នាក់ និងចាប់មនុស្សប្រហែល ២៥០នាក់ធ្វើជាចំណាប់ថ្នូរ នេះបើយោងតាមតួលេខសរុបរបស់អ៊ីស្រាអែល។ 

ក្រសួងសុខាភិបាលរបស់ហ្កាហ្សា បានឱ្យដឹងថា ការវាយលុកយោធាសងសឹកជាបន្តបន្ទាប់របស់អ៊ីស្រាអែល ទៅលើតំបន់ហ្កាហ្សា បានសម្លាប់ប្រជាជនប៉ាឡេស្ទីនប្រមាណជិត ៤២.០០០នាក់៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        46
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        35
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm