អ៊ីស្រាអែល ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ មុនថ្ងៃខួប៧ តុលា នៃការវាយប្រហាររបស់ក្រុមហាម៉ាស

2024/10/06 09:08:28 pm        78

អ៊ីស្រាអែល បានដាក់កងកម្លាំងរបស់ខ្លួនឱ្យស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់បំផុតកាលពីថ្ងៃសៅរ៍ (០៥ តុលា) នៅមុនថ្ងៃខួបនៃការវាយប្រហារថ្ងៃទី០៧ ខែតុលា របស់ក្រុមហាម៉ាស បន្ទាប់ពីក្រុមមន្ត្រីយោធានិយាយថា អ៊ីស្រាអែលក៏កំពុងរៀបចំការសងសឹករបស់ខ្លួនចំពោះការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់។ 

ការដាស់តឿននេះបានកើតឡើងនៅពេលដែលអ៊ីស្រាអែល កំពុងចូលរួមក្នុងសង្គ្រាមកាន់តែខ្លាំងឡើងជាមួយក្រុមហេសបូឡា របស់លីបង់ ដែលប្រមុខទ័ពអ៊ីស្រាអែល លោក ហើហ្ស៊ី ហាលេវី (Herzi Halevi) បាននិយាយថា នឹងត្រូវវាយប្រហារ “ដោយគ្មានការសម្បទាន ឬបន្ធូរបន្ថយ”។

នៅមុនថ្ងៃគម្រប់ខួប ៧ តុលា អ្នកនាំពាក្យយោធា លោក ដានីញែល ហាហ្ការី (Daniel Hagari) បាននិយាយនៅក្នុងសន្និសីទមួយថា “យើងត្រៀមខ្លួនជាមួយនឹងការបង្កើនកម្លាំងយ៉ារឹងមាំនៅក្នុងការរំពឹងទុក” ថាអាចមាន “ការវាយប្រហារនៅសមរភូមិមុខក្នុងប្រទេស”។

ការវាយប្រហារថ្ងៃទី០៧ ខែតុលា លើ អ៊ីស្រាអែល ដោយក្រុមហាម៉ាស បានបណ្តាលឱ្យមនុស្សប្រហែល ១២.០០នាក់បានស្លាប់ ភាគច្រើនជាជនស៊ីវិល នេះបើផ្អែកលើតួលេខផ្លូវការរបស់អ៊ីស្រាអែល។ មួយឆ្នាំក្រោយមក សង្រ្គាមនៅហ្កាហ្សានៅតែបន្ត ដោយមនុស្សជិត ៤២.០០០នាក់ត្រូវបានសម្លាប់ នេះបើយោងតាមក្រសួងសុខាភិបាលហ្កាហ្សា ខណៈអ៊ីស្រាអែល បានផ្លាស់ប្តូរការផ្តោតរបស់ខ្លួនទៅភាគខាងជើងជាប់ព្រំដែនលីបង់ និងក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់។

បាតុកររាប់ពាន់នាក់បានចេញតវ៉ាតាមដងផ្លូវក្នុងទីក្រុងធំៗជុំវិញពិភពលោកកាលពីថ្ងៃសៅរ៍ ទាមទារឱ្យបញ្ចប់ការបង្ហូរឈាមនៅតំបន់ហ្កាហ្សា និងបញ្ចៀសសង្រ្គាមតំបន់មជ្ឈិមបូព៌ាកាន់តែទូលំទូលាយ ខណៈការចាប់ផ្តើមនៃសង្គ្រាមអ៊ីស្រាអែល នៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន ជិតដល់ខួបលើកទីមួយ៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        30
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        52
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm