ចិន និងក្រុមហ៊ុនរថយន្តអគ្គិសនីនៅអឺរ៉ុប ប្រឆាំងនឹងការដំឡើងពន្ធរបស់សហភាពអឺរ៉ុប

2024/10/06 11:05:28 pm        79

ប្រទេសចិន បានជំរុញឱ្យគណៈកម្មាការអ៊ឺរ៉ុប វិលរកផ្លូវត្រឹមត្រូវនៃការដោះស្រាយជម្លោះពាណិជ្ជកម្មតាមរយៈការពិគ្រោះយោបល់ បន្ទាប់ពីរដ្ឋជាសមាជិកសហភាពអឺរ៉ុប បានបោះឆ្នោតគាំទ្រកាលពីថ្ងៃសុក្រ (០៤ តុលា) ដើម្បីដាក់ពន្ធខ្ពស់លើរថយន្តអគ្គិសនីដើរដោយថាមពលថ្ម (EV) ដែលផលិតនៅក្នុងប្រទេសចិន។

ក្រសួងពាណិជ្ជកម្មចិន បាននិយាយកាលពីថ្ងៃសុក្រថា ជំហានរបស់សហភាពអឺរ៉ុប ក្នុងការបង្កើនពន្ធលើរថយន្ត EV ដែលនាំចូលពីចិន នឹងមិនត្រឹមតែបរាជ័យក្នុងការដោះស្រាយបញ្ហាណាមួយនោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យទំនុកចិត្តរបស់ក្រុមហ៊ុនចិនដែលចង់វិនិយោគ និងសហការជាមួយដៃគូសហភាពអឺរ៉ុប ចុះខ្សោយផងដែរ។

នៅថ្ងៃដដែលនោះ សភាពាណិជ្ជកម្មចិន ដែលមានមូលដ្ឋាននៅទីក្រុងប្រ៊ុចសែល បានជំរុញឱ្យប្លុកអឺរ៉ុបដែលមានសមាជិក ២៧រដ្ឋនេះ ធ្វើសកម្មភាពដោយប្រយ័ត្នប្រយែងដោយការពន្យារពេលពន្ធគយ និងផ្តោតលើការដោះស្រាយជម្លោះ និងការខ្វែងគំនិតគ្នាតាមរយៈការពិភាក្សា។ 

ការបោះឆ្នោតដើម្បីដាក់ពន្ធរហូតដល់ ៤៥% លើពន្ធនាំចូលដែលមានស្រាប់នេះ កើតឡើងបន្ទាប់ពីការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធនរបស់សហភាពអឺរ៉ុប ដែលបានសន្និដ្ឋានថាការនាំចូលរថយន្ត EV ពីចិន បានធ្វើឱ្យខូចទីផ្សារអឺរ៉ុប។

ទោះបីជាមានការបោះឆ្នោតកាលពីថ្ងៃសុក្រក៏ដោយ ចិនបាននិយាយថា ខ្លួនបើកចំហចំពោះការចរចាដើម្បីឈានដល់កិច្ចព្រមព្រៀង និងបញ្ចៀសការដាក់ពន្ធសងសឹកខ្ពស់ជាងនេះ។ បណ្ដាប្រទេសដូចជាអាល្លឺម៉ង់ និងហុងគ្រី បានសម្តែងការប្រឆាំងយ៉ាងខ្លាំងចំពោះលទ្ធផលបោះឆ្នោតដំឡើងពន្ធ ហើយក្រុមហ៊ុនផលិតរថយន្ត រួមទាំងក្រុមហ៊ុន ម៉ាកសឺដេស-បេនស៍ (Mercedes-Benz) បានព្រមានថា វិធានការតបតវិញអាចធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងរបស់ឧស្សាហកម្មនេះក្នុងរយៈពេលវែង៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        25
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        32
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm