បេក្ខជន ត្រៀមប្រឡងបាក់ឌុប ទៅបួងសួងនៅព្រះអង្គដងកើ ដើម្បីប្រាថ្នាសុំប្រឡងជាប់បាននិទ្ទេសល្អ

2024/10/06 11:39:48 pm        1.4 K

ភ្នំពេញ ៖ សម្រាប់បេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឫហៅថា បាក់ឌុប សង្កេតឃើញមានបេក្ខជនច្រើន បាននាំគ្នាទៅបួងសួងព្រះអង្គដងកើ ស្ថិតនៅមុខព្រះបរមរាជវាំង ដើម្បីសូមសេចក្តីសុខ និងជោគជ័យការប្រឡងនៅឆ្នាំនេះ ពិសេសដើម្បីប្រាថ្នាសុំប្រឡងជាប់បាននិទ្ទេសល្អ។

បញ្ជាក់ប្រាប់បាយ័នព្រឹកនេះ ខណៈបួងសួងនៅព្រះអង្គដងកើ បេក្ខជនត្រៀមប្រឡងបាក់ឌុបបានប្រាប់ថា មូលហេតុដែលពួកគេមកបួងសួងនៅព្រះអង្គដងកើ គឺដើម្បីប្រាថ្នាសុំប្រឡងជាប់បាននិទ្ទេសល្អ សូមឱ្យផ្លូវចិត្តរឹងមាំ កុំឱ្យភ័យពេលប្រឡង និងពេលធ្វើដំណើរទៅប្រឡងប្រកបដោយសុវត្ថិភាពគ្មានបញ្ហាអ្វីកើត។

ចំណែកលោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានប្រាប់ថា អ្នកនាំពាក្យរូបនេះ បានប្រាប់បន្តថា ឆ្នាំនេះក៏ដូចឆ្នាំមុនៗដែរ ក្រសួងអប់រំនៅតែប្រកាន់ភ្ជាប់គោលការណ៍អ្នកចេះគឺជាប់ ហើយក្នុងករណីមានបេក្ខជននាំយកវិញ្ញាសារចូលក្នុងមណ្ឌលឬចូលដល់ក្នុងបន្ទប់ប្រឡង អាចនឹងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ មានន័យថា ល័ក្ខ័ណ្ឌគឺដោយឆ្នាំមុនៗ ហើយក៏មានស្ថាប័នពាក់ព័ន្ធចូលរួមអង្កេតការណ៍ដែរ ដោយការប្រឡងមួយនេះ ត្រូវតែធានាបាននូវអ្នកចេះគឺជាតិដោយតម្លាភាព

សូមបញ្ជាក់ថា សម្រាប់ការប្រឡងបាក់ឌុបឆ្នាំនេះ ក្រសួងអប់រំយុវជននិងកីឡា បានត្រៀមរួចរាល់ចំពោះដំណើរការប្រឡងបាក់ឌុប ដោយឆ្នាំនេះមានបេក្ខជនដាក់ពាក្យចូលរួមប្រឡងមានប្រមាណ១៣ម៉ឺន៧ពាន់៤០នាក់ បានចែកជា២៣០មណ្ឌល ហើយក្នុងមួយបន្ទប់បានត្រៀមដាក់បេក្ខជនប្រឡងចំនួន២៥នាក់។ សូមបញ្ជាក់ដែរថា ការប្រឡងបាក់ឌុបឆ្នាំនេះមានរយៈពេល២ថ្ងៃដោយចាប់ផ្តើមនៅថ្ងៃទី៨តុលាស្អែកនេះ ហើយនឹងបញ្ចប់នៅថ្ងៃទី៩តុលា ហើយក្នុងការប្រឡងនេះបានបែងចែកជាបេក្ខជនថ្នាក់វិទ្យាសាស្ត្រមានចំនួនជិត៤ម៉ឺននាក់ ក្នុង និងបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួនជាង៩ម៉ឺននាក់ ៕

ដោយ គង់ រ៉េន

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        164
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        142
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm