ទឹកជំនន់នៅបង់ក្លាដែស សម្លាប់មនុស្ស ៥នាក់ និងរាប់ម៉ឺននាក់ទៀតរងផលប៉ះពាល់

2024/10/07 05:19:03 pm        64

ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យ (០៦ តុលា) ថា យ៉ាងហោចណាស់មនុស្ស ៥នាក់បានស្លាប់ និងជាង ១០០.០០០នាក់ទៀតរងផលប៉ះពាល់ដោយសារទឹកជំនន់ដ៏បំផ្លិចបំផ្លាញ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង និងទឹកទន្លេជោរជន់បន្តវាយលុកភាគខាងជើងបង់ក្លាដែស។

នៅតំបន់ សឺពួរ (Sherpur) ដែលជាតំបន់ភាគខាងជើងរងគ្រោះខ្លាំងបំផុត កម្រិតទឹកនៃទន្លេធំៗបានហក់ឡើងយ៉ាងគ្រោះថ្នាក់ ធ្វើឱ្យជន់លិចទឹកតំបន់ថ្មីៗជាច្រើន និងបង្ខំឱ្យមនុស្សរាប់ពាន់គ្រួសារត្រូវជម្លៀសខ្លួន។

អាជ្ញាធរមូលដ្ឋានបារម្ភពីការខូចខាតយ៉ាងទូលំទូលាយដល់វិស័យកសិកម្ម ដោយផលដំណាំ និងដីស្រែចម្ការ ជាពិសេសស្រែប្រឈមនឹងការបំផ្លិចបំផ្លាញខ្លាំងបំផុត។ លំនៅឋាន និងផ្លូវថ្នល់ជាច្រើនស្ថិតនៅក្រោមទឹកជាច្រើនម៉ែត្រ ដោយកាត់ផ្តាច់ភូមិ និងធ្វើឱ្យអ្នកស្រុកមិនអាចទទួលបានការសង្គ្រោះ។

បុគ្គលិកទ័ព បានប្រើប្រាស់ទូក និងឧទ្ធម្ភាគចក្រ ដោយចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ផ្តល់ការផ្គត់ផ្គង់បន្ទាន់ និងជម្លៀសអ្នកដែលជាប់គាំងដោយទឹកជំនន់។ ស្ពានជាច្រើនបានបាក់រលំ ហើយផ្លូវត្រូវលិចទឹក ដែលធ្វើឱ្យអាជ្ញាធរមូលដ្ឋានពិបាកទៅដល់តំបន់រងគ្រោះ។

នៅពេលដែលកម្រិតទឹកបន្តកើនឡើង ក្តីបារម្ភក៏កាន់តែខ្លាំងពីផលប៉ះពាល់រយៈពេលវែងលើវិស័យកសិកម្មក្នុងតំបន់ ជាពិសេសដំណាំស្រូវ។ ប្រសិនបើទឹកជំនន់មិនស្រកក្នុងពេលឆាប់ៗទេ ផលប៉ះពាល់សេដ្ឋកិច្ចរបស់កសិករអាចនឹងធ្ងន់ធ្ងរ៕


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        200
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        240
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        219

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm