ពលរដ្ឋបានទស្សនកិច្ចនៅព្រំដែននិយាយថាបង្គោលព្រំដែនខ្មែរដែលបានបោះហើយនៅតែជារបស់ខ្មែរមិនអាចរំកិលបាននោះទេ

2024/10/07 05:22:09 pm        105

បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលបានទៅទស្សនាកម្សាន្តនៅតាមព្រំដែនបាននិយាយថា បង្គោល​ព្រំដែន​របស់​កម្ពុជា​ដែល​បា​ន​បោះ​រួច​ហើយ​នៅ​ដដែល​គ្មាន​ការ​បង្ខិត​ដូច​ការ​លើក​ឡើង​របស់​ជន​អគតិ​មួយ​ក្តាប់តូចនោះឡើយ ខណៈខេត្តនានានៅក្នុងតំបន់ភូមិភាគឦសាន ក៏បានកំពុង​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់ផងដែរជាពិសេស គឺហេដ្ឋារចនាសម្ព័ន្ធ​តែ​ម្តង​ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួលប​ន្ថែម​ទៀត​សម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើចរាចរណ៍ និងការរកស៊ីជាដើម។

តាមរយៈកិច្ចសម្ភាសន៍ជាមួយក្រុមការងារដែលបានសម្របសម្រួលជូនបងប្អូនប្រជាពលរដ្ឋមកពី គ្រប់​ទិសទីទៅទស្សនាកម្សាន្តនៅ​តំបន់ភូមិ​ភាគឦសាន​ដោយ​ឥត​គិត​ថ្លៃ​ជា​រៀង​រាល់​ចុង​សប្តាហ៍​នោះ បានលើកឡើងថា ពួកគេពិតជា​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​បន្ទាប់​ពី​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​ចំពោះ​ការ​អភិវឌ្ឍ នៅតាមខេត្តនានានៅក្នុងតំបន់ភូមិភាគឦសាន រួមទាំងបានទៅ​ដល់​ផ្ទាល់​នៅ​តាម​បង្គោល​ព្រំដែនមួយចំ នួនដែលកម្ពុជា​យើង​បាន​បោះ​បញ្ជាក់​គោលដៅ​ច្បាស់​លាស់​ជាមួយ​ប្រទេស​ជិត​ខាងផងដែរ។

សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា​បាន​ប្រកាស​ដាក់​ចេញ​គោលការណ៍​រៀបចំ​កម្ម​វិធីដំ​ណើរ​កម្សាន្ត​ជូន​ពលរដ្ឋ និងយុវជនទៅកាន់ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ដោយឥត​ថ្លៃ​រៀង​រាល់​ចុង​សប្ដាហ៍គឺបានចាប់ពីខែកញ្ញា ដល់ខែធ្នូ ដើម្បីពួកគាត់បានឃើញនូវទិដ្ឋភាពការអភិវឌ្ឍ ក៏​ដូចជាការអភិវឌ្ឍរបស់ប្រជាជនជាក់ស្ដែងនៅតាមបណ្ដោយព្រំដែនកម្ពុជា ឡាវ និងវៀតណាម។

ការ​រៀបចំដំណើរកម្សាន្តនេះមានបំណងលុបបំបាត់មន្ទិលសង្ស័យ របស់ប្រជាពលរដ្ឋ​មក​លើ​រដ្ឋាភិបាល​ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ និងវៀតណាម (CLV-DTA) ដែលពួកគេបានសម្ដែងការព្រួយបារម្ភខ្លាចបាត់បង់ទឹកដីទៅប្រទេសវៀតណាម។ ប៉ុន្តែ​រាជរដ្ឋាភិបាលបានអះអាងថា កិច្ចសហប្រតិបត្តិការនេះ ជាឧត្តមប្រយោជន៍ជាតិ ជា​ពិសេ​ស​នាំ​ម​កនូវវិបុលភាពក្នុងខេត្តជាប់ព្រំដែនប្រទេសទាំងបី។ យ៉ាង​ណាក៏​ដោយ​នា​ពេល​នេះ​រាជ​រដ្ឋាភិបាល​បាន​បញ្ចប់នូវកិច្ចសហប្រតិបត្តិការ តំបន់អភិវឌ្ឍន៍ត្រីកោណរវាងកម្ពុជា ឡាវ និង​វៀតណាម​ជាផ្លូវការហើយ ដោយការបញ្ចប់កិច្ចសហប្រតិបត្តិ ការនេះគឺប្រៀបបាននឹងការដកដាវ និង​ដក​គ្រាប់កាំភ្លើងពីក្រុមប្រឆាំងនៅក្រៅប្រទេស ដែលបានយក បញ្ហានេះមក​ចាក់​ប្រជា​ពលរដ្ឋ​ឲ្យ​មាន​ការបារម្ភអំពីបញ្ហាបាត់ទឹកដី៕ អត្ថបទ៖ បាន ចក់ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm