កម្ពុជាបន្តពិនិត្យពិភាក្សានូវចំណុចគន្លឹះផ្សេងៗ ដើម្បីលើកកម្ពស់ការធ្វើធុរកិច្ច និងការ​ប្រកួត​ប្រជែង

2024/10/07 05:59:39 pm        211

រាជរដ្ឋាភិបាលតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​ពិនិត្យ និង​ពិភាក្សា​លើ​បញ្ហា​ប្រឈម​ រួមជាមួយសំណូមពរផ្សេងៗ ដើម្បីដាក់ចេញវិធានការបន្តដោះស្រាយជូនវិស័យឯកជន វិនិយោគិន និងធុរជននៅកម្ពុជា លើផ្នែកនីតិកម្មពន្ធដារ និងអភិបាលកិច្ច។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងជាសហប្រធាន ក្រុមការងារផ្នែកនីតិកម្មពន្ធដារ និងអភិបាលកិច្ច “ក្រុម ឃ” នៃ​វេទិកា​រាជ​រដ្ឋាភិបាល-ផ្នែកឯកជន នឹងលោក អានូដ ដាក (Arnaud Darc) សហប្រធាន “ក្រុម ឃ” (ផ្នែកឯកជន) បានដឹកនាំកិច្ចប្រជុំ “ក្រុម ឃ” ក្នុងគោលបំណងដើម្បីពិនិត្យ និង​ពិភាក្សា​លើ​បញ្ហាប្រឈម និងសំណូមពរផ្សេងៗទាក់ទិនផ្នែកនីតិកម្មពន្ធដារ និងអភិបាលកិច្ច ដើម្បី​ជំរុញ​ដាក់​ចេញ​វិធាន​ការបន្ត ឱ្យបានសមស្របជូន វិស័យឯកជន វិនិយោគិន និងធុរជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

កិច្ចប្រជុំថ្ងៃនេះត្រូវបានរៀបចំឡើងក្នុងគោលដៅបន្តជំរុញធុរកិច្ច និង​លើក​កម្ពស់​បរិយាកាស​វិនិយោគ ក្នុងខណៈដែលកម្ពុជា សម្រេចបានសមិទ្ធិផលជាក់ស្តែងធំៗ និងកំពុង​បន្ត​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ក្នុង​ការអភិវឌ្ឍ និងមានការចូលរួមពីសហសេវិកទាំងផ្នែក រាជរដ្ឋាភិបាល វិស័យឯកជន ក្រសួង​-ស្ថាប័ន និងតំណាងសមាគមពាក់ព័ន្ធជាដើម។

ជាក់ស្តែងទាក់ទិនការវិនិយោគវិញ នៅក្នុងខែ សីហា ឆ្នាំ២០២៤ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​អនុម័តគម្រោងថ្មីចំនួន ៤៦ និងគម្រោងពង្រីកផលិតកម្មចំនួន ៧ មានទុន​វិនិយោគ​សរុប​ជាង​ ១,២ ពាន់លានដុល្លារអាម៉េរិក ក្នុងនោះចិនវិនិយោគជាប់ លំដាប់លេខរៀងទី១ ដោយ​បាន​រួម​ចំណែក​ជាង ៨៤ភាគរយ ខណៈការវិនិយោគក្នុងស្រុកគ្របដណ្តប់ជាង ៩ភាគរយ នៃទុន​វិនិយោគ សរុប។ ដោយឡែកការធ្វើពាណិជ្ជកម្មអន្តរជាតិវិញ, ក្នុងរយៈពេល ៨ ខែ នេះ មាន​ទំហំ​ទឹក​ប្រាក់​សរុបជាង ៣៦ ពាន់លានដុល្លារ កើនឡើងជាង ១៦ ភាគរយ បើធៀបរយៈ​ពេល​ដូច​គ្នា​ឆ្នំា២០២៣ ក្នុងនោះការនាំចេញទំនិញកម្ពុជាមានទំហំទឹកជាង ១៧ ពាន់លានដុល្លារ កើន​ឡើង​ប្រមាណជាង ១៦ភាគរយ គាំទ្រដោយប្រទេសដៃគូរសំខាន់ៗរបស់កម្ពុជាជាច្រើន, ខណៈការ​នាំ​ទំនិញ​ចូល​មកកម្ពុជា មានទឹកប្រាក់ជិត ១៩ ពាន់លាន ដុល្លារ កើនឡើងជាង ១៦ ភាគរយ​ផង​ដែរ បើធៀបរយៈពេលដូចគ្នាឆ្នំា ២០២៣៕ អត្ថបទ៖ សុន រ៉ាឌី 


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        94
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        197
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm