ក្រុម​ឆត្រ​យោង​ថៃ​ទម្លាក់​ស្បៀងអាហារ​ឲ្យ​អ្នកភូមិ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​

2021/10/01 06:54:41 pm        454

​ថៃ៖ ក្រុម​ឆត្រ​យោង​ថៃ​បាន​ប្រើ​ជំនាញ​ពីលើ​អាកាស​របស់​ខ្លួន ​ដើម្បី​ផ្តល់ជំនួយ​នៅតាម​ភូមិ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ និង​ទម្លាក់​ស្បៀងអាហារ និង​របស់​ប្រើប្រាស់​ចាំបាច់​ដល់​ប្រជាពលរដ្ឋ​ដែល​ជាប់​នៅ​ខាងក្រោម​។ ក្រុមការងារ​ដែលមាន​គ្នា ១៥នាក់បានចាប់ផ្តើម​ប្រតិបត្តិការ​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុននៅ​ខេត្ត Sukhothai ក្នុងប្រទេស​ថៃ​ភាគ​ខាងជើង​ បន្ទាប់ពី​ព្យុះ​ត្រូ​ពិ​ក Dianmu និង​ភ្លៀង​មូសុង​ប្រចាំឆ្នាំ​ជន់​លិច​តំបន់​នោះ​។

​ដោយ​ប្រើ​ម៉ាស៊ីន​បញ្ជូន​ចំនួន ៥​ឆត្រ​យោង​នេះ​បាន​ហោះ​ជា​រៀងរាល់ថ្ងៃ​ចាប់តាំងពី​ពេលនោះ​មក​។ ​នៅ​ស្រុក​ខ្លះ​នៃ​ខេត្ត Sukhothai ស្ថានភាព​ទឹក​ហូរ​ខ្លាំងដែល​ទូក​តូចៗ​មិនអាច​ធ្វើដំណើរ​ទៅមុខ​បាន​។​ ​ក្រុម​ឆត្រ​យោង​ផ្ទុក​ដោយ​សម្ភា​រៈ​សង្គ្រោះបន្ទាន់​រហូតដល់ ២០កញ្ចប់ក្នុង​ម្នាក់ៗដើម្បី​ទម្លាក់​ចែកជូន​ប្រជាពលរដ្ឋ។ ​កាលពី​ថ្ងៃ​ពុធ​ ពួកគេ​បាន​ទម្លាក់​ប្រហែល ២០០កញ្ចប់​។​ ​ក្នុង​កញ្ចប់​ទាំងនោះមានទឹក​សុទ្ធ មី​កញ្ចប់ អង្ករ​មួយចំនួន និង​អាហារ​ស្ងួត​ផ្សេងទៀតដែល​ល្មម​អាចជួយ​អ្នកភូមិ​បាន​ប៉ុន្មាន​ថ្ងៃ​ទៅមុខទៀត ។ កញ្ចប់​ខ្លះ​រួមមាន​ទាំង​ថ្នាំពេទ្យ និង​សំភារៈអនា​ម័យ​ផងដែរ​។​

​លោក Wichai Tiyasan វ័យ ​៣៨​ឆ្នាំ​ម្នាក់​ក្នុងចំណោម​ក្រុមការងារ​នេះ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AP ថា ការប្រើ​ឆ​ត្រ​យោង​មានន័យថា ​ក្រុម​អ្នក​ជួយសង្គ្រោះ​អាច​ទៅដល់​តំបន់​ពិបាក​ទៅដល់​លឿន​ជាង​មធ្យោបាយ​ធ្វើដំណើរ​ផ្សេងទៀត​។ គួររម្លឹកថា ទឹកជំនន់​ដ៏​ធំ​កាលពី​ឆ្នាំ ២០១១ ដែល​ត្រូវបាន​ចាត់ទុកថា​ គ្រោះធម្មជាតិ​ដ៏​ធ្ងន់ធ្ងរ​បំផុត​របស់​ប្រទេស​នេះ​ក្នុង​រយៈពេល​កន្លះ​សតវត្សរ៍​ បានសម្លាប់​ម​នុស្ស​យ៉ាងហោចណាស់ ៦០០នាក់ និង​បង្ក​ការខូចខាត​ដែល​ស្មើនឹង​ទឹកប្រាក់​ចំនួន ៤៥ពាន់​លាន​ដុល្លារ នេះ​បើ​យោងតាម​ការប៉ាន់ប្រមាណ​របស់​ធនាគារពិភព​លោក​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        138
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        179
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm