បន្ទប់ស្នាក់ មជ្ឈមណ្ឌល និងវត្តអារាមក្រុងតាខ្មៅផ្តល់ការស្នាក់ឥតគិតថ្លៃ​ជូនសិស្ស​ប្រឡង​បាក់ឌុប

2024/10/07 07:28:36 pm        174

មជ្ឈមណ្ឌលយុវជន និងគ្រួសារពលរដ្ឋមួយចំនួននៅខេត្តកណ្តាល បានបង្ហោះតាមហ្វេសបុក ប្រកាស​ផ្តល់ផ្ទះស្នាក់ និងបន្ទប់ស្នាក់ឥតគិតថ្លៃ ជូនសិស្សានុសិស្សមកពីចម្ងាយ មកពីតាម​បណ្តា​ស្រុក​មក​ស្នាក់នៅនៅជិតមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិ នៅក្នុងក្រុងតាខ្មៅ នាថ្ងៃទី​៨-៩ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ។

បើតាម កញ្ញា ណាំ ស្រីណុច មន្ត្រី និងជាអ្នកគ្រប់គ្រងមជ្ឈមណ្ឌលយុវជន នៃមន្ទីរអប់រំយុវជន និង​កីឡា​ខេត្តកណ្តាល បានថ្លែងប្រាប់ BTV នៅថ្ងៃទី៧ ខែតុលានេះថា នៅក្នុងឆ្នាំនេះ មជ្ឈមណ្ឌល​យុវជនខេត្តកណ្តាល ក៏ដូចវត្តអារាម ផ្ទះជួល និងលំនៅដ្ឋានមួយ​ចំនួន​ទៀត​របស់​ពលរដ្ឋ​នៅ​ក្នុង​ក្រុងតាខ្មៅខេត្តកណ្តាល គឺបានសហការរៀបចំ​ផ្តល់​បន្ទប់​ស្នាក់​នៅ​ឥត​គិត​ថ្លៃ​ជូន​សិស្សានុសិស្សចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិ មកពីតាមបណ្តាស្រុកឆ្ងាយៗ និង​មិន​អាចរកបន្ទប់ស្នាក់ នៅតាមផ្ទះសំណាក់ សណ្ឋាគារ ឬកន្លែងស្នាក់ផ្សេងៗទៀតបាន។

បណ្តា​សិស្សបេក្ខភាពប្រឡងបាក់ឌុបបានថ្លែងអំណរ​គុណ​ដល់​មជ្ឈ​មណ្ឌល​យុវជន​ខេត្ត​កណ្តាល​ដែល​ឆ្នាំ​នេះ បានបើកផ្តល់ការស្នាក់នៅគិតថ្លៃ ដែលការងារនេះ គឺបានជួយសម្រាលពេលវេលា និងថវិកាសម្រាប់ស្នាក់នៅការធ្វើដំណើរចូលរួមប្រឡង។

សូមបញ្ជាក់ថា សម្រាប់សិស្សានុសិស្ស ដែលមានបំណងស្វែងបន្ទប់ការស្នាក់នៅ នៅជិត​មណ្ឌល​ប្រឡង​សញ្ញា​បត្រមធ្យមសិក្សាទុតិភូមិក្នុងក្រុងតាខ្មៅ និងស្រុកស្អាងជាដើមនៅខេត្តកណ្តាល ពួក​គេ​អាច​ចូលទៅស្វែងរកតាមអាស័យដ្ឋានស្នាក់នៅតាមរយៈហ្វេសបុក «មហាគ្រួសារតាខ្មៅ»៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        94
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        199
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm