ហាងថតចម្លង និងអាជីវកម្មមួយចំនួនក្បែរមណ្ឌលប្រឡងនឹងផ្អាកដំណើរការក្នុងថ្ងៃប្រឡង

2024/10/07 07:49:46 pm        253

ហាងថតចម្លងឯកសារ និងអាជីវកម្មមួយចំនួនទៀតក្បែរមណ្ឌលប្រឡង ស្ថិតនៅរាជធានីភ្នំពេញ នឹងផ្អាកអាជីកម្មក្នុងថ្ងៃប្រឡងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ ឬ (បាក់ឌុប) ដោយគោរពតាម​សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ជាក់ស្តែងដូចជាអាជីវកម្មនៅក្បែរមណ្ឌល​ប្រឡងវិទ្យាល័យបាក់ទូកជាដើម ។

ម្ចាស់ហាងថតចម្លងឯកសារ និងម្ចាស់អាជីវកម្មមួយទៀតនៅក្បែរមណ្ឌលប្រឡងបាក់ឌុប វិទ្យា ល័យបាក់ទូករាជធានីភ្នំពេញ នាថ្ងៃទី០៧ ខែតុលា នេះ បានប្រាប់ BTVថា ស្របទៅតាម​សេចក្តីជូន​ដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ​ អាជីវកម្មរបស់ពួកគេ នឹងផ្អាកចំនួនពីរថ្ងៃ គឺនៅ​ថ្ងៃទី០៨ និងទី៩ខែតុលានេះ ដើម្បីចូលរួមចំណែករក្សាសន្តិសុខ​សណ្តាប់ធ្នាប់ របៀបរៀបរយ​ ឱ្យដំណើរការ​ប្រឡងបាក់ឌុបប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ។ ការផ្អាកអាជីវកម្មនេះ គឺធ្វើឡើងដោយ​ស្ម័គ្រចិត្ត ។

លោក គង់ សារ៉ាវុធ ស្មៀន និងតំណាងចៅសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ បាន ឱ្យដឹងដែរថា មុនការប្រឡងមកដល់ អាជ្ញាធរបានផ្សព្វផ្យាយដល់អាជីករនៅក្បែរមណ្ឌលប្រឡង​បាក់ឌុប នៅវិទ្យាល័យបាក់ទូក សូមផ្អាកអាជីវកម្មចំនួនពីរថ្ងៃ។ ​ហើយក្នុងពេលផ្សព្វផ្សាយនោះ អាជីករក៏បានយល់ ព្រមតាមការណែរបស់អាជ្ញាធរ។ យ៉ាងណាក្តី ប្រសិនបើដល់ថ្ងៃប្រឡងស្អែកនេះ អាជីវករណាមួយមិនបាន គោរពតាមការណែនាំទេ នោះអាជ្ញាធរនឹងមានវិធានការរដ្ឋបាល ។

ដើម្បីចូលរួមចំណែកឱ្យដំណើរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រព្រឹត្តទៅដោយ រលូន និងជោគជ័យ ជាពិសេស ធានារក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ តម្លាភាព និងរបៀប រៀបរយសាធារណៈនៅជុំវិញមណ្ឌលប្រឡងទាំង៣២មណ្ឌលក្នុងរាជធានី គឺរដ្ឋបាល​រាជធានីភ្នំពេញ បានណែនាំឱ្យផ្អាកជាបណ្តោះអាសន្នចំពោះទីតាំងអាជីវកម្មថតចម្លង​ឯកសារ អ៊ិនធឺណិត និងអាជីវកម្មលក់ សម្ភារសិក្សាគ្រប់ប្រភេទ។

អាជីវកម្មភោជនីយដ្ឋាន ​អាហារដ្ឋាន ការដ្ឋានសំណង់នានា។ ​ហាមបង្កសំឡេង រំខាន ឬសកម្មភាព​នានាដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការប្រឡង និងការផ្ញើកង់-ម៉ូតូ នៅតាម មណ្ឌលប្រឡង មិនត្រូវតម្រូងឱ្យបង់ប្រាក់ឡើយ៕ អត្ថបទ៖ សោភ័ណ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        143
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        104
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm