រដ្ឋមន្រ្ដីក្រសួងអប់រំ ចុះពិនិត្យស្ថានភាពមណ្ឌលប្រឡងនៅវិទ្យាល័យជួបបញ្ហាទឹកលិច​ដោយសារទឹកភ្លៀង ខណៈជំនន់នេះមិនប៉ះពាល់ដល់ការប្រឡងទេ

2024/10/07 08:19:01 pm        226

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៧ ខែតុលា ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុជន និងកីឡា អមដំណើរ​ដោយ​មន្ត្រី​ពាក់ព័ន្ធ​ក្រោម​ឱវាទ បានអញ្ជើញចុះពិនិត្យស្ថានភាពមណ្ឌលប្រឡង នៅវិទ្យាល័យ​ដែលជួប​នូវ​បញ្ហា​ទឹកលិច​ដោយសារ​ទឹកភ្លៀង ដោយមានការចូលរួមសម្របសម្រួល អន្តរាគមន៍ពីឯកឧត្តម កើត ឆែ អភិបាល​ស្តីទី នៃគណៈអភិបាលរាជធានីភ្នំពេញ និងអាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​សង្កាត់​នីមួយៗ​ក្នុង​ភូមិ​សាស្ត្រ​រាជធានីភ្នំពេញ ទៅតាមមណ្ឌលប្រឡងដែលជួបនូវបញ្ហាលិចទឹកដោយសារទឹកភ្លៀង រួមមានវិទ្យាល័យ ៖

- វិទ្យាល័យហ៊ុនសែនជម្ពូវ័ន (បានដាក់រថយន្តបូមទឹក និងកាយប្រឡាយ គ្រប់គ្រងស្ថានភាពជនលិចធានាបាន១០០%)

- វិទ្យាល័យសម្តេចហ៊ុនសែនភ្នំពេញថ្មី (បានដោះស្រាយចាក់ខ្សាច់ភ្ជាប់ពីអគារមួយទៅអគារមួយ និង ក្រាលក្តារបន្ទះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បេក្ខជនចូលរួមការប្រឡង ធានាបាន ១០០%)

- សាលាបឋមសិក្សាភ្នំពេញថ្មី (រដ្ឋបាលរាជធានីភ្នំពេញបានដាក់រថយន្តបូមទឹកប្រចាំការនៅទីនោះ បានដោះស្រាយបញ្ហាជនលិច១០០%)

- វិទ្យាល័យឫស្សីកែវ (ទឹកលិចក្នុងទីធ្លា ជាដំណោះស្រាយ គណៈនាយកដោយមានការចូលរួមអន្តរាគមន៍ពីរដ្ឋបាលខណ្ឌឫស្សីកែវបានច្រកបាវខ្សាច់ លើក​ផ្លូវ ក្រាលការ៉ូឡា ដើម្បីរៀបជាផ្លូវសម្រាប់ឱ្យបេក្ខជនដើរក្នុងថ្ងៃប្រឡង)។

ជាល​ទ្ធផល​ទោះបីជាមណ្ឌលខាងលើបានរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងយ៉ាងណាក៏ដោយ ក្រោម​ការយកចិត្តទុកដាក់ចាត់ចែងដោះស្រាយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ គណៈកម្មការ​រៀបចំ​ការ​ប្រឡង​អាចគ្រប់គ្រងស្ថានការណ៍ និងដំណើរការការ​ប្រឡងប្រកប​ដោយភាព​ប្រក្រតី​នា​ថ្ងៃ​ស្អែក​នេះ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        76
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        165
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm