លោក Macron សន្ទនាជាមួយលោក Netanyahu ក្នុងពេលមានភាពតានតឹងជុំវិញការហាមឃាត់អាវុធ

2024/10/07 08:52:22 pm        77

ប្រធានាធិបតីបារាំង លោក Emmanuel Macron និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានសន្ទនាតាមទូរស័ព្ទអំពីស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ា កាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានការរិះគន់ចំពោះការអំពាវនាវរបស់មេដឹកនាំបារាំង សម្រាប់ការដាក់បម្រាមអាវុធលើអ៊ីស្រាអែល។

សេចក្តីថ្លែងការណ៍មួយពីវិមានអាលីស្សេ(Elysee) បាននិយាយថា មេដឹកនាំទាំងពីរ បានទទួលស្គាល់នូវទស្សនៈផ្សេងគ្នា ហើយបានបញ្ជាក់ទៅលើបំណងទៅវិញទៅមក សម្រាប់ការយោគយល់កាន់តែប្រសើរ។ លោក Macron បានប្រាប់លោក Netanyahu នូវជំនឿរបស់លោកថា បច្ចុប្បន្ននេះដល់ពេលហើយ សម្រាប់បទឈប់បាញ់។ ការដឹកជញ្ជូនអាវុធ ការអូសបន្លាយពេលនៃសង្រ្គាមនៅតំបន់ហ្កាហ្សា និងការពង្រីកខ្លួនទៅកាន់ប្រទេសលីបង់ ពុំអាចបង្កើតសន្តិសុខដែលត្រូវបានរំពឹងទុកដោយអ៊ីស្រាអែល និងដោយមនុស្សគ្រប់គ្នានៅក្នុងតំបន់បាននោះទេ។

យើងត្រូវតែបង្កើតភ្លាមៗ នូវកិច្ចខិតខំប្រឹងប្រែងយ៉ាងម៉ឺងម៉ាត់ដែលនឹងអនុញ្ញាតឱ្យយើងបង្កើតដំណោះស្រាយនយោបាយដែលចាំបាច់សម្រាប់សន្តិសុខរបស់អ៊ីស្រាអែល និងមនុស្សគ្រប់គ្នានៅតំបន់មជ្ឈិមបូព៌ា។ នៅមុនថ្ងៃខួប១ឆ្នាំនៃការវាយប្រហាររបស់ក្រុមហាម៉ាសលើប្រទេសអ៊ីស្រាអែល លោក Macron បានបញ្ជាក់ជាថ្មីអំពីសាមគ្គីភាពរបស់ប្រជាជនបារាំងជាមួយប្រជាជនអ៊ីស្រាអែល ជាពិសេសជនរងគ្រោះ ចំណាប់ខ្មាំង និងមនុស្សជាទីស្រឡាញ់របស់ពួកគេ។

ទំនាក់ទំនងរវាងបារាំង-អ៊ីស្រាអែល កាន់តែតានតឹង កាលពីចុងសប្តាហ៍កន្លងទៅនេះ បន្ទាប់ពីបទសម្ភាសន៍តាមវិទ្យុរបស់លោក Macron កាលពីល្ងាចថ្ងៃសៅរ៍ ជាកន្លែងដែលលោកបានសង្កត់ធ្ងន់លើតម្រូវការដើម្បីកំណត់អាទិភាពនៃដំណោះស្រាយនយោបាយនិងបានអំពាវនាវឱ្យបញ្ឈប់ការផ្គត់ផ្គង់អាវុធដល់អ៊ីស្រាអែលសម្រាប់ប្រតិបត្តិការរបស់ខ្លួននៅតំបន់ហ្កាហ្សា។ លោក Netanyahu បានថ្កោលទោសយ៉ាងដាច់អហង្កាចំពោះគោលជំហរនេះ ដោយនិយាយថា «ប្រធានាធិបតី លោក Macron និងមេដឹកនាំប្រទេសលោកខាងលិចផ្សេងទៀត ពេលនេះកំពុងគាំទ្រសម្រាប់ការដាក់បម្រាមអាវុធលើអ៊ីស្រាអែល។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        81
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        126
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm