អ៊ីរ៉ង់ កោះហៅបេសកជនអូស្ត្រាលី ជុំវិញជំហរ «លំអៀង» លើការវិវឌ្ឍនៅក្នុងតំបន់

2024/10/07 09:02:33 pm        62

ក្រសួងការបរទេសអ៊ីរ៉ង់ បានកោះហៅឯកអគ្គរដ្ឋទូតអូស្ត្រាលី កាលពីថ្ងៃអាទិត្យ ជុំវិញ «ជំហរលំអៀង» របស់រដ្ឋាភិបាលរបស់លោកចំពោះការវិវឌ្ឍន៍ថ្មីៗនៅក្នុងតំបន់។

យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួង បានឲ្យដឹងថា ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅទីក្រុងតេអេរ៉ង់ លោក Ian McConville ត្រូវបានកោះហៅដោយ លោក Ali Asghar Mohammadi អគ្គនាយកប្រចាំតំបន់អាស៊ីបូព៌ា និងអូសេអានី នៅក្រសួងការបរទេសអ៊ីរ៉ង់។

ការកោះហៅនេះ ធ្វើឡើងខណៈនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានថ្កោលទោសការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ទៅលើអ៊ីស្រាអែល។ លោក Peter Dutton មេដឹកនាំប្រឆាំងរបស់ប្រទេសអូស្ត្រាលី ក៏បានអំពាវនាវឱ្យមានការបណ្តេញចេញឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅប្រទេសអូស្ត្រាលី ផងដែរ។

នៅក្នុងកិច្ចប្រជុំ មន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ បានតវ៉ាចំពោះជំហរ «អយុត្តិធម៌ និងលម្អៀង» របស់រដ្ឋាភិបាលអូស្ត្រាលី ហើយបានថ្កោលទោស «ភាពស្ងៀមស្ងាត់» របស់ប្រទេសនេះនៅចំពោះមុខ «ការឈ្លានពាន» របស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា និងនៅប្រទេសលីបង់។

លោក Mohammadi បានបញ្ជាក់ជាថ្មី នូវការអំពាវនាវរបស់អ៊ីរ៉ង់ឱ្យបញ្ឈប់ជាបន្ទាន់នូវ «អំពើប្រល័យពូជសាសន៍នៅតំបន់ហ្កាហ្សា និងការឈ្លានពាននៅប្រទេសលីបង់» ដោយអំពាវនាវឱ្យប្រទេសអូស្ត្រាលី និងអ្នកគាំទ្រប្រទេសលោកខាងលិចផ្សេងទៀតរបស់អ៊ីស្រាអែល ដើរតួនាទីទទួលខុសត្រូវដើម្បីបញ្ចប់បញ្ហាទាំងអស់នោះ។

ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានបញ្ជាក់លម្អិតអំពីសកម្មភាពរបស់រដ្ឋាភិបាលលោក ក្នុងការទទួលបាន បទឈប់បាញ់នៅតំបន់ហ្កាហ្សា និងលីបង់ ដោយអះអាងថា លោកនឹងនាំយកការតវ៉ាជាផ្លូវការរបស់អ៊ីរ៉ង់ ទៅកាន់រដ្ឋាភិបាលអូស្ត្រាលី។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        80
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        125
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm