អន្តរកាលកូវីដ-១៩នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រជាពលរដ្ឋប្រគេនចង្ហាន់ និងទេយ្យវត្ថុដល់ព្រះសង្ឃ នៅខាងមុខខ្លោងទ្វារវត្តអារាម

2021/10/01 07:45:01 pm        485

ភ្នំពេញ ៖ ស្ថិតក្នុងអន្តរកាលកូវីដ-១៩ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋមួយចំនួន បន្តមកប្រគេនចង្ហាន់ និងទេយ្យវត្ថុជូនដល់ព្រះសង្ឃ និងបង្សុលឧទិ្ទស កុសលជូនលោកអ្នកមានគុណ បុព្វការីជន នៅថ្ងៃកាន់បិណ្ឌវេនទី១០ ធ្វើកិច្ច​នៅខាងមុខខ្លោងទ្វារវត្តអារាម។

ស្របពេលដែលរាជរដ្ឋាភិបាល បានចេញសេចកី្តសម្រេចស្តីពីការផ្អាក ការរៀបចំពិធី​បុណ្យ​កាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បន្ទាប់ពិនិត្យឃើញថា គឺបិណ្ឌទី១ និងបិណ្ឌទី២ (ថ្ងៃទី២២-២៣ ខែកញ្ញា ឆ្នាំ២០២១) មិនអាចធានាបានការអនុវត្ត​ត្រឹមត្រូវ​តាមវិធានការសុវតិ្ថភាពសុខាភិបាល។ ដោយប្រកាសផ្អាករៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ណ។ប៉ុន្តែអនុញ្ញាតឲ្យបណ្តាវត្តអារាមនានា​រៀបចំចាត់ចែង​ទទួល​ចង្ហាន់ និងទេយ្យវត្ថុនានានៅខាងមុខខ្លោងទ្វារ ពីពុទ្ធបរិស័ទ។

បើតាមព្រះមាគធីភាសានុរ័ក្ខ អន អុល ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា វត្តវិមានតេជៈស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានសង្ឃដីកាថា វត្តវិមានតេជៈ បាន​ពង្រឹងវិន័យក្នុងការផ្អាកនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ដែលមានបទប្បញ្ញតិ្តយ៉ាងត្រឹមត្រូវ ចំពោះវត្តអារាម និងពុទ្ធបរិស័ទ។

សម្រាប់វត្តអារាមថ្វីត្បិតថា បើទោះបីជាប្រពៃណីទំនៀមទម្លាប់សាសនា និងរក្សាតាំងពីបរមបុរាណ និង​ប្រារព្ធ​ជារៀងរាល់ឆ្នាំយ៉ាងណាក៏ដោយ ប៉ុន្តែនេះជាកាលៈទេសៈមួយដែលយើងទាំងអស់ត្រូវការ​ពារឲ្យខ្ជាប់ទៅតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត គឺ៣ការពារ ៣កុំ។ និយាយដោយឡែកយើងក៏អនុវត្តទៅតាមរបៀបក្រុមរស់នៅរបៀបជាគណៈ ក៏ដូចជានៅ​អារាមដ្ឋាន​វិមានតេជៈដែលមានការដឹកនាំដោយសម្តេចជាអង្គម្ចាស់ មាន​លក្ខខ័ណ្ឌ​តឹងរឹងតែម្តង ទាំងព្រះសង្ឃ និងពុទ្ធបរិស័ទ ដែលចូលមកក្នុងវត្ត។

ជាមួយគ្នានោះដែរ ពុទ្ធបរិស័ទ បាននាំយកចង្ហាន់ និងទេយ្យវត្ថុ មកកាន់វត្តវិមានតេជៈ ហៅវត្តស្រះចក បាននិយាយស្រដៀងគ្នាថា ពួកគាត់មកវត្ត ដើម្បីប្រគេនចង្ហាន់ និងទេយ្យវត្ថុ រួមនឹងបច្ច័យ ជូនដល់ព្រះសង្ឃ និងបានឧទ្ទិសដល់សាច់ញាតិ៧សន្តាន ដែលបានចែកឋាន​ទៅកាន់លោកខាងមុខ។ និយាយដោយឡែកនៅ ក្នុងវិបតិ្តកូវីដ-១៩ ដែលកំពុងរីករាលដាលនេះ នឹងមានការប្រកាសបិទវត្តអារាម គឺជាការល្អ ព្រោះបានចូលរួមការពារសុខភាព និងកុំឲ្យឆ្លងមេរោគ​កូវីដ១៩ ពេលមកកាន់វត្តអារាម ដែលមានការប្រមូលផ្តុំនូវពុទ្ធបរិស័ទ។

ក្នុងស្ថានភាពដ៏លំបាកនេះ ព្រះមាគធីភាសានុរ័ក្ខ អន អុល ក៏សុំឲ្យពុទ្ធបរិស័ទដែលមានបំណង​ចង់​មកវត្តអារាម សុំអញ្ជើញមក ប៉ុន្តែកុំមកជាក្រុម វត្តក៏មានរៀបចំចាត់ចែងឲ្យមានលោកតាអាចារ្យ និងព្រះសង្ឃ ដើម្បីរងចាំទទួលចង្ហាន់ និងទេយ្យវត្ថុពីពុទ្ធបរិស័ទ ដើម្បីចូលរួមការពារបន្ថែម និងអនុវត្តន៍តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៕

អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm