ប្រទេសកូរ៉េខាងជើង បានរិះគន់ការថ្កោលទោសរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នៃកិច្ចសហប្រតិបត្តិការយោធារវាងកូរ៉េខាងជើង និងរុស្ស៊ី ដោយព្រមានថា អង្គភាពនេះ អាចប្រឈមមុខនឹង «ផលវិបាកដ៏សោកសៅ» ប្រសិនបើខ្លួន នៅតែបន្តអនុវត្តជំហរប្រឆាំងកូរ៉េខាងជើង។

អង្គការណាតូ បានចេញសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុន ដែលថ្កោលទោសកូរ៉េខាងជើង និងអ៊ី រ៉ង់ចំពោះការ«បង្ក»សង្គ្រាមឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនជាមួយនឹងការគាំទ្រផ្នែកយោធាដោយផ្ទាល់របស់ពួកគេចំពោះទីក្រុងមូស្គូ។

ក្រសួងការបរទេសកូរ៉េខាងជើងកាលពីថ្ងៃអាទិត្យ បានថ្កោលទោសសេចក្តីថ្លែងការណ៍របស់អង្គការណាតូ ដោយអះអាងថា សម្ព័ន្ធភាពយោធានេះ ហាក់ដូចជាស្ថិតនៅលើជួរមុខនៃការប្រឈមមុខដាក់គ្នាប្រឆាំងនឹងកូរ៉េខាងជើង និងបានហៅអង្គការណាតូថា ជាផលិតផលនៃមហិច្ឆតាដ៏ខ្លាំងក្លារបស់សហរដ្ឋអាមេរិក។
អ្នកនាំពាក្យក្រសួងដែលមិនបញ្ចេញឈ្មោះមួយរូប ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន មជ្ឈិមកូរ៉េថា៖««អង្គការណាតូ ដែលមិនមានអ្វីលើសពីឧបករណ៍របស់សហរដ្ឋអាមេរិកសម្រាប់សង្គ្រាមបានបង្កាច់បង្ខូចកិច្ចសហប្រតិបត្តិការផ្លូវច្បាប់កាន់តែខ្លាំងឡើងរវាងរដ្ឋអធិបតេយ្យភាពឯករាជ្យ ខណៈពេលដែលបំភ្លៃខ្លឹមសារនៃឧប្បត្តិហេតុអ៊ុយក្រែន»។
មន្ត្រីរូបនេះ បានអះអាងថា អង្គការណាតូកំពុង «ពង្រីកសកម្មភាពរបស់ខ្លួន» ទៅកាន់ឧបទ្វីបកូរ៉េ និងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងកិច្ចប្រឹងប្រែងស្វែងរកការគាំទ្រដល់ភាពថិតថេររបស់ខ្លួន បន្ទាប់ពីលេង «ល្បែងសង្គ្រាម»នៅអ៊ុយក្រែន។