រដ្ឋមន្ត្រីការបរទេស៖ កូរ៉ខាងត្បូង នឹងបន្តត្រៀមខ្លួន ដើម្បីទប់ទល់នឹងការបង្កហេតុពីកូរ៉េខាងជើង

2024/10/07 10:52:31 pm        49


រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Tae-yul នៅពីថ្ងៃចន្ទ (ទី៧ ខែតុលា) នេះ បាននិយាយថា រដ្ឋាភិបាល នឹងបន្តត្រៀមខ្លួន ដើម្បីទប់ទល់នឹងលទ្ធភាពបង្កហេតុរបស់កូរ៉េខាងជើង តាមរយៈកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក។

លោក Cho បានធ្វើការអត្ថាធិប្បាយបែបនេះក្នុងអំឡុងពេលសវនាការ នៅសភា ដោយលើកឡើងពីការបង្កហេតុជាបន្តបន្ទាប់ពីកូរ៉េខាងជើង ដូចជាការបង្ហោះបាឡុងទៅកូរ៉េខាងត្បូង និងការសាកល្បងមីស៊ីលជាដើម។

លោក Cho បានថ្លែងថា៖«រដ្ឋាភិបាល នឹងបន្តរក្សាជំហរត្រៀមខ្លួនយ៉ាងហ្មត់ចត់ ដើម្បីទប់ទល់នឹងការបង្កហេតុផ្សេងៗនាពេលខាងមុខពីកូរ៉េខាងជើង ខណៈពេលដែលធានានូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ជាពិសេសក្នុងអំឡុងពេលការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក និងរយៈពេលផ្លាស់ប្តូររដ្ឋាភិបាល»។

ជាមួយគ្នានេះ លោកក៏បានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការមិនផ្លាស់ប្តូរ រវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដោយមិនគិតពីលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាមេរិក ក្នុងខែវិច្ឆិកាខាងមុខ។

លើសពីនេះទៅទៀតនោះ លោកបានបញ្ជាក់ថា ទីក្រុងសេអ៊ូល នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយរដ្ឋាភិបាលថ្មីរបស់ប្រទេសជប៉ុន ដើម្បីបន្តរក្សាសន្ទុះវិជ្ជមាន។ អតីតរដ្ឋមន្ត្រីការពារជាតិ លោក Shigeru Ishiba ត្រូវបានបោះឆ្នោតជ្រើសរើស ជានាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        372
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        371
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        362

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm