កំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤នេះ មណ្ឌលប្រឡងទាំង៨ក្នុងខេត្តកំពង់ឆ្នាំង បានរៀបចំរួចរាល់ទាំងអនាម័យបរិស្ថានតាមបន្ទប់ប្រឡងនីមួយៗ នេះបើតាមការបញ្ជាក់របស់លោក ស៊ឹម ប្រឹម ប្រធានមន្ទីអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង ដែលបានប្រាប់នៅរសៀលនេះ ។
លោកប្រធានមន្ទីរបានបញ្ជាក់ថា : នៅតាមបន្ទប់នៃមណ្ឌលប្រឡងនីមួយៗ គណកម្មការបានពិនិត្យមើលនិងរៀបចំរួចរាល់ហើយដូចជាភ្លើង កង្ហា បរិស្ថានអនាម័យ ហើយក្រៅពីនេះ សន្តិសុខនៅតាមមណ្ឌលប្រឡងក៍បានរៀបចំផងដែរ មានការចូលរួមពីកម្លាំងនរគរបាល និង កងរាជអាវុធហត្ថ ដើម្បីរក្សាសន្តិសុខនៅតាមមណ្ឌលប្រឡង ៕ កាំង ហុងវាស្នា



