សម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោកស្រី ស៊ូជី ស្លាប់ដោយសារជំងឺមហារីកឈាម

2024/10/07 11:56:30 pm        71

ប្រភពពីគណបក្ស បានប្រាប់សារព័ត៌មាន AFP ថា សម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោកស្រី Aung San Suu Kyi (អ៊ុង សាន សូជី) ដែលជាប្រមុខដឹកនាំប្រជាធិបតេយ្យ នៅសហភាពមីយ៉ាន់ម៉ា សា្លប់ដោយសារជំងឺមហារីកឈាម នៅថ្ងៃចន្ទ (ទី៧ ខែតុលា) នេះ ដោយមរណភាពនេះកើតមានប៉ុន្មានថ្ងៃបន្ទាប់ពីរូបលោកត្រូវបានដោះលែងពីការឃុំខ្លួនដោយរបបយោធា ដោយសារហេតុផលសុខភាព។

លោកបណ្ឌិត Zaw Myint Maung វ័យ ៧២ឆ្នាំ ដែលបានចំណាយពេលប្រហែល ២ទសវត្សរ៍ រស់នៅក្នុងពន្ធនាគារ ពីបទផ្គើននឹងបញ្ជារបស់របបយោធាមីយ៉ាន់ម៉ា គឺជាបុគ្គលដ៏ជិតស្និទ្ធរបស់លោកស្រី ស៊ូជី និងជាឥស្សរជនដ៏សំខាន់មួយរូបរបស់គណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD)។

រូបលោកត្រូវបានចាប់ខ្លួនបន្ទាប់ពីមានរដ្ឋប្រហារចុងក្រោយរបស់យោធា ក្នុងឆ្នាំ២០២១ ហើយត្រូវបានដាក់ពន្ធនាគារពីបទពុករលួយ។ ថ្មីៗនេះ លោកត្រូវបានដោះលែងដោយហេតុផលសុខភាព។

ដោយសុំមិនបញ្ចេញឈ្មោះពេលនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ប្រភពដែលជាសមាជិកជាន់ខ្ពស់របស់គណបក្ស បានប្រាប់សារព័ត៌មាន AFP ថា៖ «យើងទទួលបានការបញ្ជាក់ អំពីការស្លាប់របស់គាត់។ នេះជាការបាត់បង់ដ៏ធំមួយ សម្រាប់ពួកយើង ខណៈដែលគាត់ គឺជាអនុប្រធានគណបក្ស NLD របស់យើង»។

ប្រភពរូបនោះបានឲ្យដឹងថា លោកបណ្ឌិត Zaw Myint Maung បានទទួលមរណភាព ដោយសារជំងឺមហារីកឈាម។ ប្រភពបាននិយាយថា៖ «ទោះបីជាពួកយើងបានត្រៀមខ្លួនរួចជាស្រេចហើយថា យើងអាចបាត់បង់គាត់នៅថ្ងៃណាមួយក៏ដោយ ក៏យើងសោកស្តាយចំពោះការបាត់បង់គាត់ ក្នុងស្ថានភាពដ៏លំបាកនេះ។ តែយ៉ាងណាក្ដី យើងត្រូវតែដើរទៅមុខ ដើម្បីលទ្ធិប្រជាធិបតេយ្យ ជាមួយបណ្ដាមេដឹកនាំផ្សេងទៀត»៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        57
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        112
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        102

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm