កាតា​ចុះកិច្ចសន្យា ១០​ឆ្នាំ​ជាមួយ F1 រៀបចំ​ការប្រកួត​ចាប់ពី​ឆ្នាំ​២០២៣

2021/10/01 01:52:22 pm        104

​ប្រណាំង​រថយន្ត៖ ​ព្រឹត្តិការណ៍ F1 នៅលើ​ទឹកដី​កាតា​នឹង​ចាប់ផ្តើម​វត្តមាន​ក្នុង​កាលវិភាគ​ប្រកួត​ប្រចាំឆ្នាំ​របស់ F1 ចាប់ពី​រដូវ​កាល ២០២៣ តទៅ បន្ទាប់ពី​ប្រទេស​ស្ថិតក្នុង​ដែនដី​អារ៉ាប់​មួយ​នេះ​បានសំរេច​កិច្ចសន្យា​ជាមួយ F1 រយៈពេល ១០ឆ្នាំ​។

​​តែ​ទីលានប្រណាំង Losail នឹងមាន​ការប្រកួត​នៅក្នុង​ឆ្នាំ២០២១ នេះ​ចន្លោះ​ថ្ងៃទី១៩-២១ ខែវិច្ឆិកា​ដែរ​ដើម្បី​បំពេញ​ចន្លោះ​កាលវិភាគ​ដែល​ទំនេរ​ពីថ្ងៃ​ទី១៩ ដល់​ថ្ងៃទី២១ ខែវិច្ឆិកា ដែល​ទីលាន​នេះ​កន្លងមក​ធ្លាប់​រៀបចំ​ការប្រកួត MotoGP​។ ​កាតា​មិនទាន់​បញ្ជាក់​នៅឡើយ​ថា​ ការប្រកួត​នឹង​ធ្វើ​ឡើង​នៅ​លើ​ទីលាន Losail នេះ​រឺ​ជាការ​ប្រណាំង​លើផ្លូវ​សាធារណៈ​ក្នុង​ទីក្រុង​។​ ​កាតា​បាន​សំរេចចិត្ត​ចាប់ផ្តើម​ពី​ឆ្នាំ២០២៣ ទៅដោយ​ឆ្នាំ​ក្រោយនេះ​ផ្តោតលើ​ការរៀបចំ​ឱ្យ​បានល្អ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក FIFA World Cup ២០២២​។​

សូមបញ្ជាក់ថា ​កាតា​នឹង​ជា​ប្រទេស​ក្នុង​តំបន់​អារ៉ាប់​ទី៤ ដែល​រៀបចំ​ព្រឹត្តិការណ៍ F1 ពិភពលោកបន្ទាប់ពី​បា​រ៉ែ​ន អារ៉ាប់​រួម និង​អារ៉ាប៊ីសាអ៊ូឌីត​នឹង​ចាប់ផ្តើម​រដូវ​កាល​ដំបូង​របស់ខ្លួន​ក្នុង​ឆ្នាំ២០២១ នេះ​នៅ​ថ្ងៃទី១០-១២ ខែធ្នូ​។​ ឆ្នាំ២០២១ នេះ​នៅសល់​ការប្រកួត​ចំនួន ៧ទីលាន​ទៀត​ប៉ុណ្ណោះ​ស្របពេល Lewis Hamilton កំពុង​នាំមុខ​លើ​គូប្រជែង Max Verstappen ៥ពិន្ទុ​ប៉ុណ្ណោះ​។ ​៧​ទីលាន​ដែល​នៅសល់​រួមមាន​ទួរគី សហរដ្ឋអាមេរិក ម៉ិ​ក​ស៊ិ​ក ប្រេ​ស៊ី​ល កាតា អារ៉ាប៊ីសាអ៊ូឌីត និង​អារ៉ាប់​រួម​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm