ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​រាប់ម៉ឺន​នាក់ប្រមូលផ្ដុំ​គ្នា​ចូលរួម​បុណ្យ​សព​មេដឹកនាំ​រ៉ូ​ហ៊ីង​យ៉ា​នៅ​បង់​ក្លា​ដែ​ស

2021/10/01 09:28:58 pm        690

​បង់​ក្លា​ដែ​ស៖ ហ្វូង​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​រាប់ម៉ឺន​នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ទីក្រុង Kutupalong កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ចូលរួម​ពិធី​ដង្ហែ​សព​របស់​មេដឹកនាំ​រ៉ូ​ហ៊ីង​យ៉ា​ ដែល​ត្រូវបាន​គេ​សម្លាប់​កាលពី​ល្ងាច​ថ្ងៃ​ពុធ​។​

​លោក Mohibullah តំណាង​អន្ដរជាតិ​នៃ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ត្រូវបាន​ខ្មាន់កាំភ្លើង​មិន​ស្គាល់មុខ​បាញ់សម្លាប់​នៅក្នុង​ជំរំ​នៅ​ប្រទេស​បង់​ក្លា​ដែ​ស។​ លោក​គឺជា​គ្រូបង្រៀន​ម្នាក់​ដែល​បាន​ក្លាយជា​មេដឹកនាំ​ជនភៀសខ្លួន​ដ៏​សំខាន់​ និង​ជា​អ្នកនាំពាក្យ​តំណាងឱ្យ​ក្រុម​ជនជាតិភាគតិច​មូស្លីមនៅក្នុង​កិច្ចប្រជុំ​អន្តរជាតិ​។​ ក្នុង​ឆ្នាំ​២០១៩ លោក​ក៏បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សេត​វិមានផងដែរ ដោយ​បាន​ជួបពិភាក្សា​ស្តីពី​សេរីភាព​សាសនា​ជាមួយលោក Donald Trump អតីត​ប្រធានាធិបតី​អាមេរិក និង​បាន​និយាយ​អំពី​ការរង​ទុក្ខវេទនា​ និង​រង​ការ​ធ្វើទុក្ខបុកម្នេញ​ដែល​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​បាន​ជួបប្រទះ​នៅ​សហភាព​មី​យ៉ាន់​ម៉ា​។

​មិន​មាន​ក្រុម​ណាមួយ​បាន​សារ​ភាព​ពីការវាយប្រហារ​នេះ​ទេ ហើយ​គេ​នៅ​មិន​ច្បាស់​ភ្លាមៗ​ទេ​ថា​អ្នកណា​ជា​អ្នក​សម្លាប់​។ អង្គការ​លើកលែងទោស​អន្តរជាតិ​បាន​ថ្កោលទោស​ចំពោះ​ការសម្លាប់​នេះ ហើយ​បាន​ជំ​រុញ​ឱ្យ​អាជ្ញាធរ​បង់​ក្លា​ដែ​ស ​និង​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ​ធ្វើការ​រួមគ្នា ​ដើម្បី​ធានា​ការ​ការពារ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ជំរំ​ ជាទី​ដែល​ក្ដី​កង្វល់​ផ្នែក​សន្តិសុខ​កំពុង​កើន​ឡើង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        161
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        201
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm