ក្រោយទស្សនកិច្ចផ្ទាល់ពលរដ្ឋបង្ហាញការរីករាយដោយឃើញតំបន់ឦសានមានការអភិវឌ្ឍច្រើន និងមានបង្គោលព្រំដែនប្រកដប្រជា

2024/10/08 06:38:57 pm        54

បន្ទាប់ពីមើលឃើញដោយភ្ទាល់ភ្នែក និងជាក់ស្តែង បងប្អូន​ប្រជាព​លរដ្ឋ​ខ្មែរ​បាន​បង្ហាញ​ការ​រីក​រាយ​យ៉ាង​ខ្លាំងបន្ទាប់ពីឃើញនៅតំបន់ភូមិភាគឦសាន មានការអភិវឌ្ឍច្រើន និងមានកា​រ​បោះបង្គោល​ព្រំដែន​ជាមួយប្រទេសជិតខាងបានយ៉ាងត្រឹមត្រូវពិតប្រាកដ មិនដូចការលើក​ឡើង​របស់​ជន​អគតិ​មួយ​ក្តាប់​តូច ដែលតែងតែធ្វើការញុះញង់ខុសពីការពិតជាក់ស្តែងនោះ។

តាមរយៈកិច្ចសម្ភាសន៍ជាមួយក្រុមការងារដែលបានសម្របសម្រួលជូនបងប្អូនប្រជាពលរដ្ឋ ក៏​ដូច​ជា​​លោកគ្រូ អ្នកគ្រូមកពី តាម​បណ្តា​ខេត្ត​នានា​ទៅ​ទស្សនា​កម្សាន្ត​នៅ​តំបន់​ភូមិ​ភាគ​ឦសាន​ដោយ​ឥត​គិត​ថ្លៃ​ជារៀងរាល់ចុងសប្តាហ៍នោះ បានលើកឡើងថា ពួកគេពិតជាសប្បាយចិត្តយ៉ាងខ្លាំង​ក្រោយ​ឃើញ​តំបន់ភូមិភាគឦសានមានការអភិវឌ្ឍ ច្រើនទាំងហេដ្ឋារចនាសម្ព័ន្ធ និងវិស័យកសិកម្ម។ ជាងនេះទៅទៀតពួកគេមិននឹកស្មានថា នៅតំបន់ភូមិភាគឦសាននេះ មានបង្គោលព្រំដែនយ៉ាងប្រកដប្រជា និងច្បាស់លាស់ទាល់តែសោះ ដូច្នេះពួកគេក៏បានអំពាវនាវឲ្យបងប្អូងប្រជាពលរដ្ឋខ្មែរទាំងអស់កុំចេះតែជឿលើការញុះញង់ពីពួក ក្រុមអគតិមួយក្តាប់តូចនៅខាងក្រៅ ដែលតែងតែញុះញង់ខុសពីការខណៈពួកគេទាំងនោះមិនបានមើល ឃើញជាក់ស្តែង និងខ្លះទៀតមិនដែលទាំងស្គាល់ទឹកដីភូមិភាគឦសាននេះផងនោះ។

សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ចេញគោលការណ៍រៀបចំកម្មវិធីដំណើរកម្សាន្តជូនពលរដ្ឋ និងយុវជនទៅកាន់ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ដោយឥតថ្លៃរៀងងរាល់ចុងសប្ដាហ៍គឺបានចាប់ពីខែកញ្ញា ដល់ខែធ្នូ ដើម្បីពួកគាត់បានឃើញនូវទិដ្ឋភាពការអភិវឌ្ឍ ក៏ដូចជាការអភិវឌ្ឍរបស់ប្រជាជនជាក់ស្ដែងនៅតាមបណ្ដោយព្រំដែនកម្ពុជា ឡាវ និងវៀតណាម។

ការរៀបចំដំណើរកម្សាន្តនេះមានបំណងលុបបំបាត់មន្ទិលសង្ស័យ របស់ប្រជាពលរដ្ឋមកលើរដ្ឋាភិបាលពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ និងវៀតណាម (CLV-DTA) ដែលពួកគេបានសម្ដែងការព្រួយបារម្ភខ្លាចបាត់បង់ទឹកដីទៅប្រទេសវៀតណាម។ ប៉ុន្តែរាជរដ្ឋាភិបាលបានអះអាងថា កិច្ចសហប្រតិបត្តិការនេះ ជាឧត្តមប្រយោជន៍ជាតិ ជាពិសេសនាំមកនូវវិបុលភាពក្នុងខេត្តជាប់ព្រំដែនប្រទេសទាំងបី។ យ៉ាងណាក៏ដោយនាពេលនេះរាជរដ្ឋាភិបាលបានបញ្ចប់នូវកិច្ចសហប្រតិបត្តិការ តំបន់អភិវឌ្ឍន៍ត្រីកោណរវាងកម្ពុជា ឡាវ និងវៀតណាមជាផ្លូវការហើយ ដោយការបញ្ចប់កិច្ចសហប្រតិបត្តិ ការនេះគឺប្រៀបបាននឹងការដកដាវ និងដកគ្រាប់កាំភ្លើងពីក្រុមប្រឆាំងនៅក្រៅប្រទេស ដែលបានយក បញ្ហានេះមកចាក់ប្រជាពលរដ្ឋឲ្យមានការបារម្ភអំពីបញ្ហាបាត់ទឹកដី៕ អត្ថបទបាន ចក់


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        93
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        94
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់

2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm