សហភាពសហព័ន្ធយុវជនកម្ពុជាចូលរួមលើការងារជាច្រើនក្នុងការប្រឡងបាក់ឌុប

2024/10/08 07:11:55 pm        247

សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានក្លាយជាភាគីសំខាន់មួយ ដែល​តែង​មាន​វត្តមាន​ចូលរួមក្នុងសកម្មភាពរៀបចំដំណើរការប្រឡងបាក់ឌុប ជាច្រើនឆ្នាំមកនេះ។ ជាក់​ស្ដែង​ឆ្នាំ​នេះ មិនខុសពីឆ្នាំមុនៗ ស.ស.យ.ក បានចូលរួមលើសកម្មភាព ទាំងការបំប៉នសិស្សត្រៀមប្រឡង ការ​បង្កើតកម្មវិធីសិក្សាលើប្រព័ន្ធទូរស័ព្ទ ក៏ដូចជាការចូលរួមសង្កេតការណ៍ និងការ​ចូល​រួម​សម្រួល​ក្នុង​ការ​ផ្ញើ​យាន​ជំនិះរបស់បេក្ខជនប្រឡងថែមទៀតផង។ នេះជាការលើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងឱកាសចុះត្រួតពិនិត្យដំណើរការប្រឡង នៅ​មណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ នាព្រឹកថ្ងៃទី៨ ខែតុលានេះ។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជន នៅថ្ងៃប្រឡងបាក់ឌុប ដំបូង បានចូល​រួម​ក្នុង​ការ​ត្រួតពិនិត្យលើដំណើរការប្រឡងបាក់ឌុប នៅមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ។ ក្នុង​នាម​ជា​ថ្នាក់​ដឹកនាំ សហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម រម្លឹកថា ស.ស.យ.ក បានចូល​រួម​ជាមួយ​ក្រសួងអប់រំ យុវជន និងកីឡា ជាច្រើនឆ្នាំមកហើយ ក្នុងការប្រឡងបាក់ឌុប។

ឯកឧត្តម​លើកឡើងថា ក្រុមការងារ ស.ស.យ.ក បានចូលរួម​ក្នុង​សកម្មភាព​បំប៉ន​សមត្ថភាព​សិស្ស​ត្រៀមប្រឡងបាក់ឌុប ក៏ដូចជា ការបង្កើតកម្មវិធីសិក្សាលើទូរស័ព្ទដៃ ដើម្បីជួយពង្រឹង​សមត្ថ​ភាព​សិស្ស នៅពេលដែលមានវិបត្តិកូវីដ ១៩ផងដែរ។

ឯកឧត្តម លើកឡើងដែរថា ក្រុមការងារ ស.ស.យ.ក ជាច្រើននាក់ នៅតាមបណ្ដារាជធានី-ខេត្ត ក៏​បានចូលរួម ធ្វើជាអ្នកសង្កេតការណ៍ ក្នុងការធានាបានភាពសុក្រឹត្យត្រឹមត្រូវក្នុងការប្រឡង។ លើ​ស​ពី​នេះ ក្រុមការងារ ស.ស.យ.ក ក៏បានចូលរួមសម្រួលដល់ការផ្ញើយានជំនិះរបស់បេក្ខជន ដើម្បី​ឱ្យ​បេក្ខជនមានទំនុកចិត្ត អាចផ្តោតបានទាំងស្រុងលើការប្រឡង ដោយមិនមានក្ដីបារម្ភ លើយាន​ជំនិះ​របស់​ខ្លួន។

សូមជម្រាបថា ស.ស.យ.ក តែងតែចូលរួមសកម្មភាពយ៉ាងសកម្មក្នុងវិស័យអប់រំកម្ពុជា ជា​ពិសេស​ក្នុង​ការធ្វើការកែទម្រង់ការប្រឡងបាក់ឌុប ចាប់តាំងពីឆ្នាំ២០១៤ រហូត​មក​ដល់​បច្ចុប្បន្ន​៕ អត្ថបទ៖ គឹម ហុក 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm