ព្រឹកនេះ គ្រប់មណ្ឌលប្រឡងបាក់ឌុបទូទាំងប្រទេសបានដំណើរការពុំមានការរាំងស្ទះឡើយ

2024/10/08 07:22:46 pm        241

គ្រប់មណ្ឌលប្រឡងទូទាំងប្រទេស បានចាប់ផ្ដើមដំណើរការប្រឡងព្រមៗគ្នា ពុំមាន​ការ​រាំង​ស្ទះ​ឡើយ​ទោះ​បីជាសាលាខ្លះបានរងការជន់លិចដោយសារបញ្ហាភ្លៀងធ្លាក់ ខណៈដែល​ក្រសួង​អប់​រំ​បាន​ដោះ​ស្រាយ​រួចរាល់ និងដំណើរការជាធម្មតា។ នេះជាការលើកឡើងរបស់ឯកឧត្តម ឧបនាយក​រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ក្នុងឱកាស​ចុះ​ត្រួត​ពិនិត្យ កាត់វិញ្ញាសានៅ មណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិនាព្រឹកថ្ងៃទី៨ ខែតុលានេះ។

ពិធីបើកប្រធានវិញ្ញាសាជានិមិត្តរូបក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យ​ប្រឡង​៖ ០៨ តុលា ២០២៤ នៅមណ្ឌលប្រឡង វិទ្យាល័យព្រះស៊ីសុវត្ថិនាព្រឹកនេះ បានធ្វើឡើង​ក្រោម​អធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និងកីឡា, ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង​ជា​ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណកម្មការទី៧ នៃរដ្ឋសភា, ឯកឧត្តម ឃាង សេង ជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ, និង ឯកឧត្តម កើត ឆែ អភិបាលស្តីទីនៃគណៈអភិបាលរាជធានីភ្នំពេញ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន លើកឡើងថា ទោះបីជាមណ្ឌល​ប្រឡង​នៅ​តាម​ខេត្ត​ខ្លះ បានរងការជន់លិច ប៉ុន្ដែក្រសួង​បាន​សម្រេច​ធ្វើ​ការផ្លាស់ប្ដូរមណ្ឌលទៅរកមណ្ឌលដែលមានសុវត្ថិភាពរួចរាល់អស់ហើយ គឺមិនធ្វើឱ្យប៉ះពាល់ដល់ការប្រឡងឡើយ។ រីឯក្របខណ្ឌរាជធានីភ្នំពេញ អាជ្ញាធរក៏បានចូលរួមយ៉ាងសកម្ម ដោយបានចាក់ដីបំពេញដើម្បីដោះស្រាយនៅទីតាំងមណ្ឌលដែលមានការជន់លិចដោយសារជំនន់ទឹកភ្លៀងផងដែរ។

សម្រាប់ថ្ងៃដំបូង នៃការប្រឡងនេះដែរ បេក្ខជនដែលបានចូលទៅដល់ក្នុងមណ្ឌលប្រឡង វិទ្យាល័យព្រះស៊ីសុវត្ថិ លើកឡើងថា ពួកគេមានភាពជឿជាក់លើសមត្ថភាពរបស់ខ្លួន ក្នុងការប្រឡងនេះ ខណៈពួកគេបានត្រៀមខ្លួន និងការប្រឹងប្រែងរៀនសូត្រជាច្រើនឆ្នាំមកហើយត។ ពួកគេបានប្ដេជ្ញាប្រឡងឱ្យជាប់ ដើម្បីជាការតបស្នងដល់គុណបំណាច់អាណាព្យាបាល និងគុណបំណាច់របស់គ្រូបង្រៀនដែលបានខិតខំផ្ទេរចំណេះដឹងដល់ពួកគេ។

ការប្រឡង ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៨-៩ ខែតុលា ឆ្នាំ ២០២៤ គ្រប់បេក្ខជន ទាំងសិស្សថ្នាក់វិទ្យាសាស្ត្រ និងសិស្សថ្នាក់វិទ្យាសាស្ត្រសង្គម ត្រូវប្រឡងចំនួន ៧មុខវិជ្ជា។ សិស្សវិទ្យាសាស្ត្រ ត្រូវប្រឡងលើមុខវិជ្ជា ប្រវត្តិវិទ្យា ជីវវិទ្យា គីមី ភាសាបរទេស អក្សរសាស្ត្រខ្មែរ រូបវិទ្យា និងគណិតវិទ្យា។ រីឯសិស្សថ្នាក់វិទ្យាសាស្ត្រសង្គម ត្រូវប្រឡងលើមុខវិទ្យា ផែនដីនិងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌ ពលរដ្ឋវិទ្យា និងអក្សរសាស្ត្រខ្មែរ។

សូមបញ្ជាក់ថា ការប្រឡងបាក់ឌុប ឆ្នាំសិក្សា២០២៣-២០២៤នេះ មានបេក្ខជនប្រឡងសរុប ១៣៧ ០៤០នាក់ ក្នុងនោះបេក្ខជនជ្រើសរើសថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួនប្រមាណ៧០ភាគរយ រីឯបេក្ខជ្រើសរើសថ្នាក់វិទ្យាសាស្ត្រមានត្រឹមតែប្រមាណ៣០ភាគរយប៉ុណ្ណោះ។ ចំពោះមណ្ឌលប្រឡងទូទាំងប្រទេស មានចំនួន ២៣០ មណ្ឌល ត្រូវជា ៥ ៥៣៣បន្ទប់៕ អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        253
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm