ក្នុងឱកាសនៃខួបលើកទី១នៃថ្ងៃទី៧ ខែតុលា យោធាអ៊ីស្រាអែល បានចេញផ្សាយរបាយការណ៍ដែលបង្ហាញថា សមាជិក៨០០នាក់នៃកងកម្លាំងប្រដាប់អាវុធអ៊ីស្រាអែល ត្រូវបានសម្លាប់ នៅក្នុងសង្គ្រាម។
ទិន្នន័យរបស់អ៊ីស្រាអែល បង្ហាញថា ទាហាន ទាហានបម្រុង និងមន្ត្រីសន្តិសុខក្នុងតំបន់សរុបចំនួន ៧២៨ នាក់ ត្រូវបានសម្លាប់ និងមនុស្ស ៤.៥៧៦ នាក់ផ្សេងទៀត បានរងរបួស ចាប់តាំងពីថ្ងៃទី ៧ ខែតុលា។ ក្នុងចំណោមពួកគេ មាន ៣៤៦នាក់ បានស្លាប់ និង ២.២៩៩ នាក់ផ្សេងទៀត បានរងរបួស អំឡុងពេលការវាយលុកជើងគោក នៅតំបន់ហ្កាហ្សា។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) ក៏បានចុះក្នុងបញ្ជីនូវទាហានចំនួន ៥៦នាក់ ដែលបានស្លាប់ដោយសារការបាញ់ប្រហារច្រឡំគ្នាឯង នៅតំបន់ហ្កហ្សា និងឧបទ្ទវហេតុពាក់ព័ន្ធនឹងយោធាផ្សេងទៀត។
ទាហានចំនួន ៨០០នាក់ ត្រូវបានសម្លាប់ ខណៈដែលភាគច្រើននៃការឈ្លានពានរបស់អ៊ីស្រាអែលប្រឆាំងនឹងហ្កាហ្សា និងលីបង់ គឺជាការឈ្លានពានតាមអាកាសជាចម្បង។
យោធាអ៊ីស្រាអែលកាលពីថ្ងៃចន្ទ បានចេញផ្សាយទិន្នន័យថ្មីស្តីពីការវាយប្រហារសង្គ្រាមរបស់ខ្លួន នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប វេសបែង និងប្រទេសលីបង់។
ទិន្នន័យរបស់អ៊ីស្រាអែល បានបង្ហាញថា គោលដៅជាង ៤០.៣០០កន្លែង ត្រូវបានវាយប្រហារ នៅតំបន់ហ្កាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ នៅតំបន់ហ្កាហ្សា ហើយទីតាំងជិត ១១.000កន្លែងត្រូវបានវាយប្រហារ នៅក្នុងប្រទេសលីបង់។