អ៊ីស្រាអែល បើកប្រតិបត្តិការមានកម្រិតប្រឆាំងនឹងក្រុមហេសបូឡា នៅភាគនិរតីលីបង់

2024/10/08 11:16:27 pm        80

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ីស្រាអែល បានចាប់ផ្តើមនូវអ្វីដែលខ្លួនហៅថា ជាប្រតិបត្តិការមានកម្រិត និងគោលដៅប្រឆាំងនឹងចលនាហេសបូឡា Shia របស់ប្រទេសលីបង់ នៅភាគនិរតីនៃសាធារណរដ្ឋអារ៉ាប់ កាលពីថ្ងៃចន្ទ។

សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា៖«កាលពីម្សិលមិញ (ថ្ងៃចន្ទ) កងពលលេខ ១៤៦ បានចាប់ផ្តើមសកម្មភាពប្រតិបត្តិការមានកម្រិត កំណត់ទីតាំង និងគោលដៅប្រឆាំងនឹងគោលដៅភេរវកម្ម និងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហេសបូឡានៅភាគនិរតីលីបង់»។

ក្នុងមួយឆ្នាំកន្លងទៅ កងពលនេះ បានប្រតិបត្តិការនៅផ្នែកខាងជើងនៃព្រំដែនអ៊ីស្រាអែលជាមួយប្រទេសលីបង់។ យោធាអ៊ីស្រាអែលបានបន្ថែមថា៖ «ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមមក ទីស្នាក់ការកណ្តាលនៃកងពលធំលេខ ១៤៦ បានបម្រើការជាកងពលតូចការពារក្នុងតំបន់ ហើយកងកម្លាំងរបស់ខ្លួន ត្រូវបានដាក់ពង្រាយនៅភាគខាងជើងអ៊ីស្រាអែល តំបន់ហ្កាហ្សាស្ទ្រីប និងតំបន់ Judea និង Samaria (ពាក្យរបស់អ៊ីស្រាអែលដែលប្រើជាឈ្មោះមួយផ្សេងទៀតសម្រាប់តំបន់វេសបែង (West Bank )» ។ ទាហានរបស់ខ្លួន នឹងត្រូវទទួលភារកិច្ចបង្ហាញ និងរុះរើ «ហេដ្ឋារចនាសម្ព័ន្ធភេរវកម្មក្នុងតំបន់»។

ភាពតានតឹង បានផ្ទុះឡើងម្តងទៀត នៅមជ្ឈិមបូព៌ានៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ នៅពេលដែលក្រុម សកម្មប្រយុទ្ធមកពីចលនាបដិវត្តន៍ប៉ាឡេស្ទីនហាម៉ាសដែលមានមូលដ្ឋាន នៅតំបន់ហ្កាហ្សាស្ទ្រីប បានធ្វើការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយលើទឹកដីអ៊ីស្រាអែលពីតំបន់ហ្កាហ្សា ដោយបានសម្លាប់អ្នករស់នៅតាមព្រំដែនអ៊ីស្រាអែល និងចាប់ចំណាប់ថ្នូរជាច្រើននាក់។ ជាការឆ្លើយតប អ៊ីស្រាអែល បានប្រកាសពីការឡោមព័ទ្ធទាំងស្រុងនៃតំបន់ហ្កាហ្សាស្ទ្រីប ហើយបានចាប់ផ្តើមប្រតិបត្តិការយោធា នៅក្នុងដែនដីប៉ាឡេស្ទីន។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        25
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        36
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        40

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm