ប្រជាពលរដ្ឋ ២៥៥គ្រួសារ ទទួលបានកាដូពីរាជរដ្ឋាភិបាលជាដីធ្លីចំនួន ២ហិចតា ក្នុង១គ្រួសារ

2021/10/01 06:21:55 pm        620

 កោះកុង៖ ប្រជាពលរដ្ឋចំនួន ២៥៥គ្រួសារ រស់នៅស្រុកបូទុមសាគរ និងស្រុកគិរីសាគរ ខេត្តកោះកុង មុនពិធីបុណ្យភ្ជុំបិណ្ឌនេះ បានទទួលកាដូជាជាការដោះស្រាយនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយក្នុង ០១គ្រួសារទទួលបានចំនួន ២ហិចតា។

ក្រុមពលរដ្ឋដែលរងផលប៉ះពាល់ដីធ្លី ដោយសារតែគម្រោងអភិវឌ្ឍន៍ របស់ក្រុមហ៊ុន ញូ ញៀន គឺសម្រេចទទួលយកសំណងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ តាមរយៈការសម្របសម្រួលក្រសួងរៀបចំដែនដែនដីនគរូបនីកម្ម និងសំណង រដ្ឋបាលខេត្តកោះកុង និងសមត្ថកិច្ចជំនាញ។

តំណាងពលរដ្ឋចំនួន ២៥៥គ្រួសារ បានសម្តែងនូវក្តីរីករាយជាខ្លាំងក្រោយបានចាប់ឆ្នោត និងទទួលលិខិតកិច្ចសន្យាបានដីធ្លីចំនួន២ហិចតាក្នុងមួយគ្រួសារ គ្រារង់ចាំដំណោះស្រាយអស់ពេលជិត ១២ឆ្នាំទៅហើយ។ ពលរដ្ឋក៏ចាត់ទុកថា នេះជាកាដូដ៏សំខាន់មួយពីរាជរដ្ឋាភិបាលសម្រាប់ការបញ្ចប់វិវាទដ៏រុំារ៉ៃរវាងពួកគាត់ និងក្រុមហ៊ុនញូញៀន។

អំឡុងពេលដំណើរការនីតិវិធីចាប់ឆ្នោតជ្រើសរើសដីឡូតិ៍នីមួយៗស្ថិតនៅក្នុងឃុំតានូន ស្រុកបូទុមសាគរ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ឱ្យដឹងនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ថា ពលរដ្ឋដែលមកចុះកិច្ចសន្យាទទួលយកសំណងគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅពេលនេះ គឺយន្តការដោះស្រាយមុនគេ ក្នុងចំណោមពលរដ្ឋបែងចែកជា៤ប្រភេទ។

លោកអភិបាលរងខេត្តកោះកុង គូសបញ្ជាក់ថា បន្ទាប់បញ្ចប់ការចាប់ឆ្នោតប្រគល់លិខិតកិច្ចសន្យាជូនពលរដ្ឋប្រភេទទី២រួចរាល់អស់ហើយនោះ ក្រសួងដែនដី អាជ្ញាធរខេត្ត និងស្រុក នឹងបន្តចាប់ឆ្នោតជូនពលរដ្ឋប្រភេទ៣ផ្សេងទៀតនាពេលក្រោយៗ។

បើតាមលោក សុខ សុទ្ធី ដំណើរការដោះស្រាយផលប៉ះពាល់ ពលរដ្ឋប្រភេទទី១- គឺមានពលរដ្ឋ២៤៧គ្រួសារ ក្នុង ០១គ្រួសារទទួលថវិកា៩.០០០ដុល្លារ សម្រាប់លំនៅដ្ឋានលើផ្ទៃដីកន្លះហិចតា និង៣ហិចតាបង្កបង្កើន។

ប្រជាពលរដ្ឋប្រភេទទី៣ ចំនួន ៨៣១គ្រួសារ ធ្លាប់បានដោះស្រាយម្តងហើយតែរាជរដ្ឋាភិបាលក៏ផ្តល់ជូនការដោះស្រាយជាដី១ហិចតាថែម និងប្រភេទទី៤ ពលរដ្ឋដែលបំបែងគ្រួសារថ្មីរយៈពេល ១០ឆ្នាំកន្លងទៅនេះ ដោយសុំដីសម្បទានសង្គមកិច្ច នឹងត្រូវបានដោះស្រាយ ប៉ុន្តែរង់ចាំដោះស្រាយក្រុមអ្នកខាងលើអស់សិន។

បើសរុបជាទំហំផ្ទៃដីដោះស្រាយដែលជូនពលរដ្ឋទាំង ៤ប្រភេទខាងលើមានចំនួន ២.៥០០ហិចតា ខណៈដីធ្លីតំបន់នេះ បានកាត់ឆ្វៀតចេញពីតំបន់ការពារតាមរយៈអនុក្រឹត្យលេខ៣០ របស់រាជរដ្ឋាភិបាលកម្ពុជា។

ដោយឡែក ឯកឧត្តម ទេព ធន រដ្ឋលេខាធិការក្រសួងដែនដី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយដោះស្រាយផលប៉ះពាល់វិវាទនៅខេត្តកោះកុង ក៏អះអាងដែរថា មន្ទីរពេទ្យលំដាប់ថ្នាក់ជាតិបម្រើដល់ការទទួលព្យាបាលអ្នកជំងឺកូវីដ១៩មួយថ្មី នឹងលេចរាងរូបឡើងជាផ្លូវការនៅភូមិសាស្រ្តក្នុងតំបន់ដោះស្រាយទំនាស់នេះដែរ។

មន្រ្តីជាន់ខ្ពស់ក្រសួងដែន បន្ថែមថា ផ្ទៃដីទំហំប្រមាណ១០ហិចតា ត្រូវបានគាំទ្រដល់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធវិស័យសុខាភិបាលនេះ ដែលជាអំណោយដ៏ថ្លៃថ្លាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕ អត្តបទ៖ ឈឹម មករា​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm