មន្ត្រី៖ ការវាយប្រហាររបស់រុស្ស៊ីលើទីក្រុង Kharkiv របស់អ៊ុយក្រែន បណ្តាលឲ្យមនុស្ស ២១នាក់ រងរបួស

2024/10/09 02:02:49 am        59

មន្ត្រីក្នុងតំបន់ បាននិយាយថា ការវាយប្រហាររបស់រុស្សីទៅលើទីក្រុង Kharkov នៅភាគឦសានប្រទេសអ៊ុយក្រែន នាថ្ងៃអង្គារ (ទី៨ ខែតុលា) នេះ បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ២១នាក់ រងរបួស ក្នុងនោះរួមមានទាំងកុមារផងដែរ។

អភិបាលតំបន់ លោក Oleh Syniehubov បានឲ្យដឹងតាមរយៈកម្មវិធីផ្ញើសារ Telegram ថា ការវាយប្រហារនេះ បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ហើយអាជ្ញាធរកំពុងធ្វើការ ដើម្បីផ្ទៀងផ្ទាត់ប្រភេទអាវុធដែលត្រូវបានប្រើប្រាស់។

លោក Syniehubov និងអភិបាលក្រុង Khariv គឺលោក Ihor Terekhov បាននិយាយថា វាទំនងជាថា រោងចក្រផលិតរបស់ជនស៊ីវិលមួយកន្លែង ត្រូវបានវាយប្រហារ។ លោក Terekhov បានប្រាប់ថា អគ្គិភ័យបានឆាបឆេះឡើង។ 

ហើយជាមួយគ្នានេះ លោក Terekhov បានបន្ថែមថា មនុស្ស ១៧នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីមានការវាយប្រហារនោះ ក្នុងនោះរួមទាំងក្មេងអាយុ ១៦ឆ្នាំផងដែរ។

គួរបញ្ជាក់ថា ដោយមានចម្ងាយ ៣០គីឡូម៉ែត្រពីព្រំដែនជាមួយរុស្ស៊ី ទីក្រុង Kharkov តែងតែក្លាយជាគោលដៅញឹកញាប់នៃការវាយប្រហាររបស់រុស្ស៊ី ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយពេញលេញរបស់ទីក្រុងមូស្គូ ក្នុងខែកុម្ភៈ ឆ្នាំ២០២២៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        102
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        92
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm