ក្រុមមន្ត្រីហេសបូឡាទម្លាក់ចោលបទឈប់បាញ់ហ្កាហ្សាជាលក្ខខណ្ឌសម្រាប់បទឈប់បាញ់លីបង់

2024/10/09 03:19:47 pm        247

ក្រុមមន្ត្រីហេសបូឡាលែងទាមទារបទឈប់បាញ់នៅហ្កាហ្សា ជាលក្ខខណ្ឌសម្រាប់ការឈានដល់បទឈប់បាញ់ក្នុងប្រទេសលីបង់ទៀតហើយ ដោយងាកចេញពីការសន្យាដដែលៗថានឹងបន្តប្រយុទ្ធរហូតដល់អ៊ីស្រាអែលបញ្ឈប់ការវាយលុករបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាសដែលជាសម្ព័ន្ធមិត្តរបស់ក្រុមចលនាហេសបូឡា គាំទ្រដោយអ៊ីរ៉ង់។

ចាប់តាំងពីក្រុមហេសបូឡា បានចាប់ផ្តើមបាញ់មីស៊ីលឆ្លងព្រំដែនប្រទេសលីបង់ មួយថ្ងៃបន្ទាប់ពីការវាយលុករបស់ក្រុមហាម៉ាសលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ មន្ត្រីក្រុមហេសបូឡា និយាយដដែលៗថាពួកគេនឹងមិនបញ្ឈប់រហូតដល់អ៊ីស្រាអែលបញ្ចប់សង្រ្គាមនៅហ្កាហ្សា។

ប៉ុន្តែលោក ណេមកាសេម (Naim Qassem) មេដឹកនាំរងនៃក្រុមហេសបូឡា បានបំភ្លេចការសន្យានោះនៅក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីថ្ងៃអង្គារ ទោះលោកបានសន្យាថានឹងបន្តឈរជាមួយក្រុមហាម៉ាស និងប៉ាឡេស្ទីនក្នុងការប្រយុទ្ធរបស់ពួកគេជាមួយអ៊ីស្រាអែលក៏ដោយ។

លោក កាសេម ដែលឥឡូវនេះជាមន្ត្រីជាន់ខ្ពស់របស់ក្រុមហេសបូឡា បន្ទាប់ពីមេដឹកនាំរបស់ខ្លួនលោក Sayyed Hassan Nasrallah ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល បាននិយាយថា លោកបានគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានសភាលីបង់លោក Nabih Berri ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមហេសបូឡាដើម្បីទទួលបានបទឈប់បាញ់ដោយមិនកំណត់បុរេលក្ខខណ្ឌ។

ពីរថ្ងៃមុននេះ មន្ត្រីថ្នាក់ទាបពីររូបរបស់ក្រុមហេសបូឡា ក៏បាននិយាយអំពីបទឈប់បាញ់នៅលីបង់ដែរ តែពុំបាននិយាយពីបទឈប់បាញ់នៅដែនដីហ្កាហ្សាទេ។

មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាសលោក Sami Abu Zuhri បានប្រាប់សារព័ត៌មាន Reuters ថា ក្រុមរបស់លោកនៅតែមានទំនុកចិត្តលើជំហររបស់ហេសបូឡា ទាក់ទងនឹងកិច្ចព្រមព្រៀងណាមួយក្នុងការបញ្ឈប់សង្គ្រាមនៅហ្កាហ្សា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        11
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        11
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm