អ្នកតាមដានព័ត៌មានអាមេរិក៖សហរដ្ឋអាមេរិកបានព្យាយាមជំរុញរុស្ស៊ីកុំឱ្យប្រើអាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន

2024/10/09 04:55:46 pm        164

អ្នកតាមដានព័ត៌មានរបស់សារព័ត៌មាន The Washington Post លោក Bob Woodward បានសរសេរ នៅក្នុងសៀវភៅថ្មីស្ដីពីសង្គ្រាមរបស់លោកថា រយៈពេលជាច្រើនខែក្នុងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន សហរដ្ឋអាមេរិកមានព័ត៌មានចារកម្មដែលចង្អុលទៅការសន្ទនាដ៏រសើប និងគួរឱ្យជឿជាក់នៅក្នុងវិមានក្រឹមឡាំង ដែលលោកប្រធានាធិបតី Vladimir Putin កំពុងពិចារណាយ៉ាងយកចិត្តទុកដាក់លើការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីជៀសវាងការបរាជ័យនៅសមរភូមិដ៏ធំ ។   

សៀវភៅនេះបាននិយាយថា ចារកម្មរបស់សហរដ្ឋអាមេរិកបានចង្អុលបង្ហាញឱកាស ៥០% ដែលប្រធានាធិបតីរុស្ស៊ី នឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើកងកម្លាំងអ៊ុយក្រែនឡោមព័ទ្ធកងទ័ពរុស្ស៊ីចំនួន៣ម៉ឺននាក់ នៅក្នុងទីក្រុង Kherson ភាគខាងត្បូង។ ប៉ុន្មានខែមុននេះ នៅចុងភាគឦសាន កងទ័ពអ៊ុយក្រែនបានធ្វើឱ្យរុស្ស៊ីស្រឡាំងកាំងដោយការដណ្តើមយកទៅវិញនូវទីក្រុង Kharkiv ជាទីក្រុងធំទីពីររបស់អ៊ុយក្រែន ហើយព្យាយាមរំដោះតំបន់ Kherson ដែលជាទីតាំងយុទ្ធសាស្ត្រនៅលើទន្លេ ឌីនី ពើ (Dnieper) មិនឆ្ងាយប៉ុន្មានពីសមុទ្រខ្មៅ។

សៀវភៅនេះបាននិយាយថា ទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan បានសម្លឹងដោយភាពភ័យខ្លាចចំពោះការវាយតម្លៃចារកម្ម ដោយពិពណ៌នាថាបានមកពីប្រភព និងវិធីសាស្រ្តដ៏ល្អបំផុត កាលពីចុងខែកញ្ញា ឆ្នាំ២០២២ ពោលមានរយៈពេល៧ខែបន្ទាប់ពីការលុកលុយរបស់រុស្ស៊ី។ បញ្ហានេះបានបង្កការភ្ញាក់ផ្អើលទូទាំងរដ្ឋបាលលោក Biden ដោយរំកិលឱកាសរបស់រុស្ស៊ីក្នុងការប្រើអាវុធនុយក្លេអ៊ែរពី៥%ទៅ ១០% រហូតដល់៥០%នាពេលបច្ចុប្បន្ន។  

យោងតាមការចងក្រងរបស់លោក Woodward លោកប្រធានាធិបតី Joe Biden បានប្រាប់ លោកSullivan ឱ្យរក្សាទំនាក់ទំនងមួយរុស្ស៊ី។ ប្រាប់ពួកគេពីអ្វីដែលយើងនឹងធ្វើជាការឆ្លើយតប។

សៀវភៅនេះនិយាយថា លោកបានប្រើភាសា ដែលកំពុងគំរាមកំហែង តែមិនខ្លាំងក្លាទេ ។លោក Biden ក៏បានផ្ញើសារដោយផ្ទាល់ទៅកាន់លោក Putinដែរ ដោយព្រមានពីផលវិបាកធ្ងន់ធ្ងរដ៏មហន្តរាយបំផុត ប្រសិនបើរុស្ស៊ី ប្រើប្រាស់អាវុធនុយក្លេអ៊ែរ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        14
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        62
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm