កម្ពុជាប្រកាន់យកគោលដៅកំណើនសេដ្ឋកិច្ច ៦,០% ក្នុងឆ្នាំ២០២៤ ទោះបីកត្តាខាងក្រៅ​មិនប្រាកដប្រជា​ក៏ដោយ

2024/10/09 06:08:12 pm        161

កម្ពុជាបានប្រកាន់យកគោលដៅ ក្នុងការសម្រេចកំណើនសេដ្ឋកិច្ចរបស់ខ្លួន ឱ្យបានក្នុងរង្វង់ ៦,០% ក្នុងឆ្នាំ ២០២៤ និង ៦,៣% ឆ្នាំ ២០២៥ ទោះបីមានភាព​មិនប្រាកដ​ប្រជា​ខ្ពស់​នៃ​កត្តាខាងក្រៅក៏ដោយ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច នៅក្នុង​ជំនួប​សម្តែងការគួរសម ជាមួយលោក Robert Kaproth ឧបការីរងទទួលបន្ទុកតំបន់អាស៊ី នៃ​ក្រសួង​រតនាគារសហរដ្ឋអាម៉េរិក នៅថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០២៤ នេះ ឯកឧត្តម​អគ្គ​បណ្ឌិត​សភា​ចារ្យ បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ​ដំណើរ​ទស្សន​កិច្ច ស្វែងយល់អំពីវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ក៏ដូចជាដើម្បីពង្រឹងបន្ថែមទៀត នៃ​កិច្ច​សហ​ប្រតិបត្តិការទ្វេភាគីរវងាកម្ពុជា-អាមេរិក របស់លោក Robert Kaproth នៅកម្ពុជា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានជម្រាប​ជូនជារួមអំពីការ​ខិតខំ​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញនូវគោលនយោបាយយុទ្ធសាស្រ្ត និងវិធានការនានា ដើម្បី​កំណើនសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ ជាមួយគ្នានេះ, ទោះបី ជាមាន​ភាព​មិនប្រាកដ​ប្រជា​ខ្ពស់​នៃ​កត្តា​ខាងក្រៅ, កម្ពុជាបានប្រកាន់យកគោលដៅក្នុងការសម្រេចកំណើនសេដ្ឋកិច្ចឱ្យបាន ៦,០% ក្នុងឆ្នាំ ២០២៤ និង ៦,៣% ឆ្នាំ ២០២៥ នេះ។

ជាក់ស្តែង, រាជរដ្ឋាភិបាល​បាន​និង​កំពុង​រៀបចំ​គោល​នយោបាយ និងយន្តការនានា ក្នុងការបង្កើនប្រសិទ្ធភាពចំណូល-ចំណាយ, ការគ្រប់​គ្រង​សេដ្ឋកិច្ច, ហិរញ្ញវត្ថុសាធារណៈ ដែលរួមចំណែកដល់ការរក្សាភាពធន់ សេដ្ឋកិច្ចរួមមាន “យុទ្ធសាស្ត្រ​កៀរគរចំណូល២០២៤-២០២៨” និង “កម្មវិធីលើកកម្ពស់​ភាព​ប្រកួត​ប្រជែង​បង្កើន​ពិពិធ​កម្ម និងពង្រឹង ភាពធន់ ដើម្បីកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍សកល ដែលមាន​ភាព​មិន​ប្រាកដ​ប្រជា​ខ្ពស់ឆ្នាំ ២០២៤-២០២៨” ជាដើម ។ ជារួម, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបន្ត​សហការ​រីករាយជាមួយភាគីអាម៉េរិក ក្នុងការសម្របសម្រួលជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ជា​ពិសេស​ការពង្រីក ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ដែលនឹងផ្ដល់​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​។

ក្នុងជំនួបនេះ, លោក Robert Kaproth បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ នូវកិច្ចខិតខំរបស់កម្ពុជា ក្នុង​ការ​គ្រប់គ្រងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុសាធារណៈ និងលទ្ធផលល្អនានា ដែលកម្ពុជា​ទទួល​បាន​នា​ពេល​កន្លងមក ក៏ដូចជាគោលដៅរយៈពេលវែងខាងមុខ ដែល រាជរដ្ឋាភិបាល បាននិងកំពុង​ខិតខំ​បង្កើត​ឡើងក្នុងការជំរុញកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ច និងបានធ្វើការកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ការខិតខំបន្តដោះស្រាយបញ្ហា ប្រឈមនានារបស់ខ្លួន និងស្វែង​រក​ដំណោះ​ស្រា​​យទាំងក្នុងកម្រិតគោលនយោ- បាយ និងបច្ចេកទេសជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        125
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        109
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm