និស្សិតជំនាញបច្ចេកទេស ចែករំលែកបទពិសោធន៍ការសិក្សា និងឱកាសការងារសម្រាប់អនាគត

2024/10/09 06:44:39 pm        615

ស្របពេលកំពុងដំណើរការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្រុម​និស្សិត​រៀន​ជំនាញ​ផ្នែក​បច្ចេកទេស និងវិជ្ជាជីវៈ ធ្វើការចែករំលែកបទពិសោធន៍មួយចំនួនក្នុងការរៀនសូត្រ និង​អំពាវនាវដល់យុវជនដែលពុំទាន់មានគោលដៅ ឲ្យងាកមកចាប់​អារម្មណ៍​រៀន​ជំនាញ​បច្ចេក​ទេស និងវិជ្ជាជីវៈ ព្រោះជាជំនាញដែលកំពុងមានទីផ្សារ និងតម្រូវកា​រ​ខ្ពស់​ពី​បណ្តា​ក្រុមហ៊ុន​រោង​ចក្រ​ទៅ​ថ្ងៃអនាគត។

យុវជន វិន ភិរិន មកពីស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បច្ចុប្បន្នជានិស្សិតឆ្នាំទី២ ជំនាញ​វិស្វកម្ម​អគ្គិសនី នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា មុន​សម្រេច​ចាប់​យកជំនាញអ្វីមួយ ត្រូវតែគិតគូរឲ្យបានម៉ត់ចត់ ហើយគួរស្វែង​យល់​ពី​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន​ឯងជាមុន ចៀសវាងរៀនតាមគ្នា បើជ្រើសរើសខុស នោះអាចនឹងនាំ​ឲ្យ​ខាត​ទាំង​ពេល​វេលា និងប្រាក់កាក់ថែមទៀតផង ជាពិសេសត្រូវសម្លឹងឲ្យបានឆ្ងាយពីតម្រូវការទីផ្សារការងារ។

ដោយឡែក ក្រុមនិស្សិតឆ្នាំទី២ នៅក្នុងវិទ្យាស្ថានដូចគ្នាខាងលើ ជំនាញផ្នែកមេកានិចរថយន្ត បាន​ឲ្យ​ដឹងស្រដៀងថា ការសម្រេចចិត្តចូលរៀនមុខជំនាញណាមួយ ជាក់ស្តែងដូច​ជា​ខាង​ផ្នែក​មេកានិច​រថយន្តនេះ ដោយសារការមើលឃើញ​អំពី​ត្រូវ​ការ​ទីផ្សា​រ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​មាន​តម្រូវការច្រើនក្នុងការប្រើប្រាស់ និងមានប្រាក់ឈ្នួលខ្ពស់។ ជាពិសេសចូល​រួម​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឱ្យកាន់តែរីកចម្រើនលើវិស័យយានយន្តផងដែរ។

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​​ផ្ញើសារលើកទឹកចិត្ត និងផ្តល់ជាកម្លាំងដល់យុវជនដែលកំពុងដំណើរប្រឡងថ្នាក់បាក់ឌុប ឲ្យ​ទទួល​បាន​លទ្ធផលល្អនិងជាប់ទាំងអស់គ្នា។ ប៉ុន្តែប្រសិន​បើ​ក្នុង​ករណី​ដែល​យុវជន​រូប​ណាពុំ​បាន​ប្រឡង​ជាប់ សុំកុំអស់សង្ឃឹម ពីព្រោះថា គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ​នៅ​ក្រោម​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួនជិត៤០គ្រឹះស្ថាន នៅតែបើកទ្វារ​ចំហរ​ទទួល​យុវជ​នដែលបានបោះបង់ការសិក្សាកន្លងទៅក្តី ឬមិនជាប់សញ្ញាប័ត្របាក់ឌុបក្តី ក៏​អាច​ចូល​រៀន​ជំនាញមួយច្បាស់លាស់ក្នុងជីវិត ដែលអាចមានការងារល្អធ្វើ និងប្រាក់ខែសមរម្យ។

រាជ​រដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តី​កម្ពុជា បានយកចិត្តទុកដាក់អាទិភាព គន្លឹះក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដើម្បីប្រែក្លាយកម្ពុជាពីប្រទេសអតិពលកម្ម ទៅជា​ប្រទេស​ដែល​ប្រើ​ប្រាស់​កម្លាំង​ពលកម្ម​ជំនាញ​៕ អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        68
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        161
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm