ព្រះសង្ឃ​ចូលរួម​ទប់ស្កាត់​គ្រោះ​ទឹកជំនន់​នៅ​ប្រទេស​ថៃ​

2021/10/02 01:35:29 pm        899

​ថៃ៖ មន្ត្រី​ក្រុង​បាងកកប្រទេស​ថៃបាន​ព្រមាន​សហគមន៍ ​នៅ​តាម​ដង​ទន្លេ​ចៅ​ប្រា​យ៉ាឲ្យ​ត្រៀម​ទប់​ទល់​គ្រោះ​ទឹកជំនន់ ខណៈ​ទំនប់ទឹក​នៅ​ផ្នែក​ខាងលើ​ដែល​ទឹក​ឡើង​ខ្ពស់ ដោយ​សារ​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បន្ត​រំដោះ​ទឹកជា​ការ​ប្រុងប្រយ័ត្ន​ជាមុន​។

ប្រជាពលរដ្ឋ​នៅ​ក្រុង​អយុធ្យា ​ដែល​ជា​ទីក្រុង​បុរាណ​នៅ​ភាគ​ខាងជើង​នៃ​រដ្ឋធានី​ប្រទេស​ថៃ បាន​ជួប​នូវ​ផល​ប៉ះ​ពាល់​នេះ​រួច​មក​ហើយ ខណៈ​ដែល​ទឹក​បាន​ហៀរ​ចេញពី​ទន្លេ​ជន់​លិច​តំបន់​ទំនាប​នៅ​ទីក្រុង​។ ព្រះសង្ឃ​បាន​បង្កើត​ជញ្ជាំង​ទប់ទឹក​ជំនន់​ ដើម្បី​ការពារ​ប្រាសាទ​បុរាណ​មួយ​នៅ​តាម​បណ្ដោយ​ផ្លូវទឹក​។ មនុស្ស​ជាច្រើន​កំពុង​រើចេញ​របស់របររបស់​ពួកគេ​ទៅកាន់​ទី​ទួល​ខ្ពស់ៗ ខណៈ​អាជ្ញាធរ​រៀបចំ​មជ្ឈមណ្ឌល​ជម្លៀស​នៅ​តាម​សាលារៀន​នៅ​ទីក្រុង​។ ដោយ​សារ​កម្ពស់​ទឹក​ឡើង​ខ្ពស់ ​និង​លឿន ​ប្រជាជន​មួយ​ចំនួន​ខ្លាច​ហេតុការណ៍​ដូចគ្នាអាច​កើតឡើង​ម្តង​ទៀត​នៃ​ទឹកជំនន់​ឆ្នាំ​២០១១ ដែល​បាន​លិចលង់​តំបន់​ជាច្រើន​របស់​ប្រទេស​ថៃ​។ នៅ​ពេល​នោះ​មាន​ហេតុការណ៍​រួមបញ្ចូល​គ្នា​នៃ​រដូវ​មូសុង​ខ្លាំង ​និង​ព្យុះ​ត្រូ​ពិ​ក​បាន​នាំ​ឱ្យ​មាន​ទឹកជំនន់​បង្ក​មហន្តរាយ​។​

​ក្រសួង​បង្ការ ​និង​កាត់បន្ថយ​គ្រោះ​មហន្តរាយ​បាន​និយាយ​ថា ​មនុស្ស ៧​នាក់​បាន​ស្លាប់ និង​ម្នាក់ទៀត​កំពុង​បាត់​ខ្លួនចាប់​តាំង​ពី​ចុង​សប្ដាហ៍​ ដោយសារ​ទឹកជំនន់​បង្កឡើង​ដោយ​ព្យុះ​ត្រូពិច Dianmu។ ក្រសួង​បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ថា គ្រួសារ​សរុប​ចំនួន ២២៩.២២០គ្រួសារ​នៅ​ក្នុង​ខេត្ត​ចំនួន ៣១ ដែល​ភាគច្រើន​នៅ​ភាគ​ខាងជើង ភាគ​ឦសាន និង​តំបន់​ភាគ​កណ្ដាល​បាន​រង​ផល​ប៉ះពាល់៕

អត្ថបទ៖ ប៊ុន ថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        180
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        220
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm