ប្រមុខអង្គការសហប្រជាជាតិព្រមានថាជម្លោះនៅលីបង់កំពុងឈានទៅរកសង្រ្គាមពេញបន្ទុក តែអាចទប់ស្កាត់បាន

2024/10/09 07:26:55 pm        103

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសលីបង់កំពុងស្ថិតក្នុងដំណាក់កាលនៃសង្គ្រាមពេញបន្ទុក ប៉ុន្តែនៅតែមានពេលបញ្ឈប់បាន។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក លោក Guterres បាននិយាយថា មជ្ឈិមបូព៌ា គឺជាឆ្នួនគ្រឿងផ្ទុះដែលតម្រូវឲ្យភាគីជាច្រើនរួមគ្នាដោះស្រាយ។

ប្រមុខអង្គការសហប្រជាជាតិបាននិយាយថា ខ្ញុំបានព្រមានអស់រយៈពេលជាច្រើនខែអំពីហានិភ័យនៃការរីករាលដាលជម្លោះ ដោយបន្ថែមថាស្ថានភាពនៅក្នុងតំបន់ West Bank កំពុងពុះកញ្ជ្រោលខ្លាំងណាស់ ហើយការវាយប្រហារនៅក្នុងប្រទេសលីបង់ កំពុងគំរាមកំហែងដល់តំបន់ទាំងមូល។

លោកបាននិយាយថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ការបាញ់ប្រហារគ្នារវាងក្រុមហេសបូឡា និងក្រុមផ្សេងទៀតនៅក្នុងប្រទេសលីបង់ និងកងកម្លាំងការពារអ៊ីស្រាអែល កាន់តែក្ដៅគគុក នៅទូទាំងបន្ទាត់ខៀវ (Blue Line) ដោយពុំទទួលបានការយកចិត្តទុកដាក់ទាំងស្រុងលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ លេខ ១៧០១ និង ១៥៥៩ សោះឡើយ។

ប្រមុខអង្គការសហប្រជាជាតិរូបនេះ បានកត់សម្គាល់ថា ការវាយប្រហារទ្រង់ទ្រាយធំរបស់អ៊ីស្រាអែលចូលជ្រៅទៅក្នុងប្រទេសលីបង់ រួមទាំងរដ្ឋធានីបេរូត បានសម្លាប់មនុស្សជាង២.០០០នាក់ ហើយ១.៥០០នាក់ក្នុងរយៈពេលត្រឹមតែពីរសប្តាហ៍ចុងក្រោយនេះប៉ុណ្ណោះ ។ការវាយប្រហារដោយក្រុមហេសបូឡា និងក្រុមផ្សេងទៀតនៅភាគខាងត្បូងនៃបន្ទាត់ខៀវបានសម្លាប់មនុស្ស៤៩ នាក់ចុងក្រោយនេះ។ លើសពីនេះ ក្រុមអាជ្ញាធរលីបង់រាយការណ៍ថា មនុស្សជាង ១លាននាក់ត្រូវបានភៀសខ្លួននៅក្នុងប្រទេសលីបង់ ហើយមនុស្ស ៣០០,០០០នាក់បានភៀសខ្លួនចូលទៅក្នុងប្រទេសស៊ីរី ខណៈមនុស្សជាង ៦០,០០០នាក់នៅតែភៀសខ្លួនពីភាគខាងជើងអ៊ីស្រាអែល៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        8
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        9
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        24

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm