កម្ពុជាផ្សព្វផ្សាយលទ្ធផលគម្រោងការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុ ក្នុងសហគមន៍

2024/10/09 09:39:36 pm        165

រដ្ឋនិងវិស័យឯកជន ផ្សព្វផ្សាយលទ្ធផលគម្រោងការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ តាម​រយៈផ្តោតលើការលើកកម្ពស់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជន ដើម្បី​ចូល​រួម​ចំណែកលើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការប្រកបដោយ សុវត្ថិភាព​នៅ​ក្នុង​សហគមន៍។

លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ លទ្ធផល​គម្រោង​ការ​ពង្រឹងសុវត្ថិភាព ហិរញ្ញវត្ថុក្នុងសហគមន៍ នៅថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២៤ នេះ លោក​បានសំដែងការសាទរ ចំពោះសមិទ្ធផលដែលសម្រេចបានក្នុង ការអនុវត្តសាកល្បង នៃ​គម្រោង​នេះព្រោះថា ការលើកកម្ពស់ធុរកិច្ចធនាគារប្រកបដោយការទទួលខុសត្រូវ និងការលើក​កម្ពស់​កិច្ចការពារអ្នកប្រើប្រាស់ ព្រមទាំងការអបរំផ្នែកចំណេះដឹងហិរញ្ញវត្ថុ គឺជារបៀបវារៈ​ស្នូលរ​បស់​សមាគមធនាគារនៅកម្ពុជា និងសមាជិក របស់ខ្លួនផងដែរ។ លោក បានថ្លែងបញ្ជាក់ថា សមាគមធនាគារនៅកម្ពុជា ពិតជាមានកិត្តិយស ដែលក្លាយជាផ្នែកមួយនៃគម្រោង ការពង្រឹង​សុវត្ថិភាព​ហិរញ្ញវត្ថុក្នុងសហគមន៍ និងសមាជិកក្រុមប្រឹក្សានៃគណៈកម្មាធិការដឹកនាំថ្នាក់កណ្តាល និង​សមាជិកប្រតិបត្តិ នៃ គណៈកម្មាធិការដឹកនាំថ្នាក់កណ្តាលគម្រោងផងដែរ។

ចំណែក លោកជំទាវ ឌិត នីតា ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកឡើងផងដែរថា គម្រោង​ការ​ពង្រឹងសុវត្ថិភាព ហិរញ្ញវត្ថុក្នុងសហគមន៍នេះ ត្រូវបានបង្កើត​ទ្បើង​ស្រប​តាម​យុទ្ធសាស្រ្ត​ជាតិ ស្តីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ និងឆ្លើយតប ទៅនឹងតម្រូវ​ការ​ជាក់​ស្តែង តាមមូលដ្ឋានដោយផ្តោតទៅលើ ការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ ក៏ដូចជាសិទ្ធិ និង​កិច្ច​ការពារ​អតិថិជន តាមរយៈការកសាងសមត្ថភាពភាគីពាក់ព័ន្ធ ជាពិសេសអាជ្ញាធរភូមិ ឃុំ ដែល​ជា​ជន​បង្គោល ក្នុងការបញ្ជ្រាបចំណេះដឹងទាំងនេះ ជូន ប្រជាជន ក្នុងសហគមរបស់ពួកគាត់។

ជុំវិញបញ្ហានេះ, ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានកោតសរសើរ និង​វាយតម្លៃខ្ពស់ ដល់ក្រុម ការងារអនុវត្តគម្រោងជនបង្គោល អ្នកសម្រប​សម្រួល​តាម​ឃុំ​គោល​ដៅ សមាគម និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានគាំទ្រឱ្យគម្រោង ការ​ពង្រឹង​សុវត្ថិភាព​ហិរញ្ញ​វត្ថុ​ក្នុង​សហគមន៍នេះទទួលបានផ្លែផ្កានិងលទ្ធផលគួរជាទីមោទនៈ។ ឯកឧត្តម ក៏បានស្នើកិច្ច​សហការ និង​ការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ចូលរួមលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និង​ប្រើប្រាស់ប្រាក់រៀល ដើម្បីសេដ្ឋកិច្ចជាតិ ព្រមទាំង បញ្ជ្រាបការយល់ដឹងហិរញ្ញវត្ថុ សិទ្ធិ កាតព្វកិច្ច និង​លើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយការប្រុងប្រយ័ត្ន និងបង្ការខ្លួនពី ការ​ឆបោក​ផ្នែក​ហិរញ្ញវត្ថុ ជាពិសេសប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាល ឆ្ងាយពីទីប្រជុំជន កុមារ និង​ស្រ្តី​ជាដើម។

សូមបញ្ជាក់ថា គម្រោងការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ បានដាក់​ឱ្យ​ដំណើរ​ការ​ជាផ្លូវ​ការ​កាល​ពីថ្ងៃទី២៤ ខែ កុម្ភៈ ឆ្នាំ២០២៣ ដោយបាន​និង​កំពុង​អនុវ​ត្ត​សាកល្បង​នៅ​ក្នុង​ខេត្ត​ចំនួន​៤​រួម​មាន៖ ខេត្តកំពង់ធំ កំពង់ស្ពឺ ខេត្តស្វាយរៀង និងខេត្តបាត់ដំបង។ ក្នុងអំឡុង​ពេល​សាក​ល្បង​នេះ គម្រោងសម្រេចបាននូវលទ្ធផលសំខាន់ៗរួមមាន បណ្តុះបណ្តាល​គ្រូ​បង្គោល​ថា្នក់​ឃុំបា​ន​២​វគ្គ​។ គម្រោង ក៏បានបង្កើតសៀវភៅកម្រងមេរៀន សុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ ចំនួន ៥ ព្រម​ទាំងធ្វើការបោះពុម្ពបានចំនួន២ដង, ការផលិត សម្ភារៈសម្រាប់​បម្រើ​ដល់​កា​រ​អនុវ​ត្ត​គម្រោង​ថ្នាក់​មូលដ្ឋាន ព្រមទាំងធ្វើការបញ្រ្ជាបសារអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដល់អាជ្ញាធរមូល ដ្ឋាន គ្រូបង្គោល និងប្រជាពលរដ្ឋផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        129
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        240
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        237

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm