របាយការណ៍សិទ្ធិមនុស្ស៖ ក្រុមជនអន្ធពាលហៃទី កំពុងជ្រើសរើសទាហានកុមារបន្ថែមទៀត

2024/10/09 10:04:06 pm        89

របាយការណ៍មួយរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស HRW បានព្រមាននៅថ្ងៃពុធ (០៩ តុលា) នេះថា ក្រុមជនអន្ធពាលប្រដាប់អាវុធរបស់ប្រទេសហៃទី កំពុងជ្រើសរើសកុមារកាន់តែច្រើនឡើងនៅក្នុងជួរកងកម្លាំងរបស់ពួកគេ ខណៈស្ថានភាពជិតឈានដល់គ្រោះទុរ្ភិក្ស ជំរុញឱ្យក្មេងប្រុសបង្ខំចិត្តកាន់កាំភ្លើង ខណៈក្មេងស្រីត្រូវបានរំលោភបំពានផ្លូវភេទ និងបង្ខំឱ្យធ្វើការងារផ្ទះ។

HRW ដែលជាក្រុមតស៊ូមតិសិទ្ធិមនុស្សសកលមួយនេះរាយការណ៍ថា ខ្លួនបាននិយាយទៅកាន់កុមារចំនួន ៦នាក់ កាលពីពេលថ្មីៗនេះពាក់ព័ន្ធនឹងក្រុមជនអន្ធពាល ដែលកុមារទាំងអស់នោះនិយាយថា ពួកគេចង់ចាកចេញពីវិបត្តិ ហើយចូលរួមក្រុមប្រយុទ្ធដោយសារតែពួកគេស្រេកឃ្លាន ហើយថាក្រុមប្រដាប់អាវុធទាំងនោះជាប្រភពអាហារ ទីជម្រក ឬប្រាក់កាក់តែមួយគត់។

HRW បាននិយាយថា ក្មេងប្រុសជាញឹកញាប់ត្រូវបានគេប្រើជាអ្នកផ្តល់ព័ត៌មាន ហ្វឹកហាត់ឱ្យប្រើអាវុធ និងគ្រាប់រំសេវ ហើយត្រូវបានបញ្ជូនទៅក្នុងការប៉ះទង្គិចប្រឆាំងនឹងនគរបាល។ របាយការណ៍ បន្តថា ក្មេងស្រីត្រូវបានរំលោភ និងបង្ខំឱ្យធ្វើការងារផ្ទះសម្រាប់សមាជិកក្រុមជនអន្ធពាល ហើយជារឿយៗត្រូវបានបោះបង់ចោលនៅពេលដែលពួកគេមានផ្ទៃពោះ។ យោងតាមការប៉ាន់ស្មានដោយអង្គការសហប្រជាជាតិ បង្ហាញថា ប្រហែលមួយភាគបីនៃសមាជិកក្រុមជនអន្ធពាលគឺជាកុមារ។

ក្រុមប្រដាប់អាវុធដ៏មានឥទ្ធិពលរបស់ហៃទី បាននិងកំពុងពង្រីកអំណាចរបស់ពួកគេក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈស្ថាប័នរដ្ឋមិនដំណើរការដោយសារកង្វះមូលនិធិ និងវិបត្តិនយោបាយ។ ឥឡូវនេះ ក្រុមជនអន្ធពាលទាំងនោះគ្រប់គ្រងលើទឹកដី ដែលមានមនុស្ស ២,៧លាននាក់រស់នៅ ហើយក្នុងនោះមានកុមារកន្លះលាននាក់៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        80
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        69
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        63

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm