​ ប្រមុខចារកម្ម MI5៖ រុស្ស៊ី និងអ៊ីរ៉ង់ នៅពីក្រោយការកើនឡើង «ដ៏មិនគួរឲ្យជឿ» ក្នុងគម្រោងអាក្រក់ៗ

2024/10/09 10:22:20 pm        59


ប្រមុខទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ក្នុងស្រុករបស់អង់គ្លេស កាលពីថ្ងៃអង្គារ (ទី៨ ខែតុលា) បាននិយាយថា ប្រទេសអង់គ្លេសកំពុងប្រឈមនឹង «ការកើនឡើងដ៏មិនគួរឲ្យជឿ» នូវគម្រោងការប៉ុនប៉ងធ្វើឃាត អំពើវិឆ្ឆេទកម្ម និងឧក្រិដ្ឋកម្មផ្សេងទៀត នៅលើទឹកដីចក្រភពអង់គ្លេស ដែលបង្កឡើងដោយរុស្ស៊ី និងអ៊ីរ៉ង់ ខណៈដែលរដ្ឋទាំង២ នេះ ជ្រើសរើសពួកឧក្រិដ្ឋជន ដើម្បីឲ្យ «បំពេញការងារអាក្រក់ៗរបស់ពួកគេ»។

អគ្គនាយករបស់ទីភ្នាក់ងារ MI5 លោក Ken McCallum បាននិយាយថា ភ្នាក់ងារ និងនគរបាលរបស់លោក បានដោះស្រាយគម្រោងការ «បង្កមហន្តរាយ» ចំនួន ២០ដង ដែលគាំទ្រដោយអ៊ីរ៉ង់ គិតចាប់តាំងពីឆ្នាំ២០២២ ហើយបានព្រមានថា ប្រទេសនេះអាចពង្រីកគោលដៅរបស់ខ្លួន នៅក្នុងចក្រភពអង់គ្លេស ប្រសិនបើជម្លោះ នៅតំបន់មជ្ឈិមបូព៌ា កាន់តែមានសភាពធ្ងន់ធ្ងរឡើងៗ។

រហូតមកដល់ពេលនេះ ការគំរាមកំហែង គឺសំដៅទៅលើជនជាតិអ៊ីរ៉ង់នៅបរទេស ដែលប្រឆាំងនឹងអាជ្ញាធររបស់ប្រទេស។ ប៉ុន្តែលោក McCallum បាននិយាយថា មានហានិភ័យពីការកើនឡើង ឬការពង្រីកបន្ថែម នូវការបង្កអរិភាពរបស់រដ្ឋអ៊ីរ៉ង់ នៅចក្រភពអង់គ្លេស។ ប្រសិនបើវិបត្តិ នៅមជ្ឈិមបូព៌ា កាន់តែមានភាពតានតឹង ដោយអ៊ីស្រាអែលបើកការវាយប្រហារដ៏ធំមួយ ដើម្បីឆ្លើយតបទៅនឹងការបោចស្រោចមីស៊ីលរបស់អ៊ីរ៉ង់ នាពេលថ្មីៗនេះ។

នៅឯមជ្ឈមណ្ឌលបញ្ជាការប្រឆាំងភេរវកម្មរបស់ចក្រភពអង់គ្លេស នៅទីក្រុងឡុងដ្រ៍ លោក McCallum បានប្រាប់អ្នកសារព័ត៌មានថា ចំនួននៃការស៊ើបអង្កេតការគំរាមកំហែងដោយរដ្ឋ ដែលធ្វើឡើងដោយទីភ្នាក់ងារ MI5 បានកើនឡើង ៤៨ភាគរយ នៅក្នុងឆ្នាំមុន ដោយប្រទេសអ៊ីរ៉ង់ រុស្ស៊ី និងចិន គឺជាជនល្មើសចម្បង៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        72
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        116
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm