មន្ត្រីអ៊ីរ៉ង់៖ រដ្ឋឈូងសមុទ្រមិនត្រូវបណ្ដោយឲ្យមានការប្រើប្រាស់ដែនអាកាសប្រឆាំងអ៊ីរ៉ង់ដាច់ខាត

2024/10/09 10:24:14 pm        42


ទីក្រុងតេអេរ៉ង់ បានប្រាប់រដ្ឋឈូងសមុទ្រថា ខ្លួននឹងមិនអាចទទួលយកបាននោះទេ ប្រសិនបើពួកគេអនុញ្ញាតឲ្យមានការប្រើប្រាស់ដែនអាកាសរបស់ពួកគេប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ហើយចំណាត់ការបែបនេះនឹងនាំឲ្យមានការឆ្លើយតប។ នេះជាការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ កាលពីថ្ងៃអង្គារ (ទី៨ ខែតុលា) ចំពេលមានការព្រួយបារម្ភ អំពីការសងសឹករបស់អ៊ីស្រាអែល ចំពោះការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ កាលពីសប្តាហ៍មុន។

មន្ត្រីរូបនេះ កំពុងនិយាយខណៈរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងរដ្ឋឈូងសមុទ្រផ្សេងទៀត ដើម្បីពិភាក្សាពីបញ្ហាផ្សេងៗ។

ការអត្ថាធិប្បាយបែបនេះក៏បានកើតមានឡើងផងដែរបន្ទាប់ពីមានការពិភាក្សា រវាងអ៊ីរ៉ង់ និងបណ្ដារដ្ឋធានីឈូងសមុទ្រពែក្ស កាលពីសប្តាហ៍មុន នៅខាងក្រៅសន្និសីទអាស៊ី ក្នុងប្រទេសកាតា នៅពេលដែលរដ្ឋឈូងសមុទ្របានព្យាយាមផ្ដល់ការធានាឡើងវិញនូវអព្យាក្រឹតភាពរបស់ពួកគេដល់អ៊ីរ៉ង់ នៅក្នុងជម្លោះណាមួយ រវាងទីក្រុងតេអេរ៉ង់ និងអ៊ីស្រាអែល។

មន្ត្រីជាន់ខ្ពស់រូបនោះ បានប្រាប់សារព័ត៌មាន Reuters ថា៖ «អ៊ីរ៉ង់បានបញ្ជាក់យ៉ាងច្បាស់ថា រាល់ចំណាត់ការរបស់ប្រទេសឈូងសមុទ្រពែក្សប្រឆាំងនឹងទីក្រុងតេអេរ៉ង់ មិនថា តាមរយៈការប្រើប្រាស់ដែនអាកាស ឬមូលដ្ឋានយោធា នឹងត្រូវបានចាត់ទុកដោយទីក្រុងតេអេរ៉ង់ថា ជាសកម្មភាពដែលធ្វើឡើងដោយក្រុមទាំងមូល ហើយទីក្រុងតេអេរ៉ង់នឹងឆ្លើយតបទៅតាមនោះ»៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        26
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        25
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        37

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm