មន្ទីរបញ្ចកោណ៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ពន្យារពេលដំណើរទស្សនកិច្ចទៅក្រុងវ៉ាស៊ីនតោន

2024/10/09 10:31:30 pm        35


រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ូអាវ ហ្គាលែន(Yoav Gallant) បានពន្យាពេលដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ក្នុងពេលជម្លោះរីកកាន់តែធំនៅតំបន់មជ្ឈិមបូព៌ា។ អ្នកនាំពាក្យរងរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក លោកស្រី Sabrina Singh បាននិយាយកាលពីថ្ងៃអង្គារថា លោក Gallant នឹងពន្យារពេលដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ទីក្រុងវ៉ាស៊ីនតោន។ លោក បានរៀបចំផែនការជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin នៅថ្ងៃពុធនេះ។

ប្រមុខការពារជាតិទាំងពីរ ត្រូវបានគេរំពឹងថានឹងពិភាក្សាលម្អិតអំពីការសងសឹកដែលអាចធ្វើទៅបានរបស់អ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ សម្រាប់ការវាយប្រហារដោយមីស៊ីលទ្រង់ទ្រាយធំ កាលពីសប្តាហ៍មុន។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល Haaretz បានរាយការណ៍ថា នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានពន្យារពេលដំណើរទស្សនកិច្ចរបស់ លោក Gallant ទៅកាន់សហរដ្ឋអាមេរិក ដោយការទទូចសុំក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតី លោក Joe Biden មុនពេលចេញដំណើររបស់រដ្ឋមន្ត្រីការពារជាតិ។

ប្រភពព័ត៌មានជាច្រើន បានបញ្ជាក់ថា លោក Netanyahu ក៏ទទូចឱ្យគណៈរដ្ឋមន្ត្រីសន្តិសុខ អនុម័តផែនការសកម្មភាពយោធានៅក្នុងប្រទេសអ៊ីរ៉ង់ មុនពេលការចេញដំណើររបស់ លោក Gallant។ លោក Biden បានបញ្ជាក់ថា អ៊ីស្រាអែលមានសិទ្ធិសងសឹក។ ប៉ុន្តែលោកប្រឆាំងអ៊ីស្រាអែលចំពោះការ វាយប្រហារនុយក្លេអ៊ែរអ៊ីរ៉ង់ ហើយក៏កំពុងស្វែងរកភាពអត់ធ្មត់ចំពោះការបើកការវាយប្រហារលើទីតាំងប្រេង។

សារព័ត៌មាន Haaretz និយាយថា ការពន្យារពេលនេះគឺ «ទំនងជាធ្វើឱ្យទំនាក់ទំនងកាន់តែតានតឹងថែមទៀត» រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        92
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        129
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm