ទូរទស្សន៍៖ អ៊ីស្រាអែលទាមទារឲ្យក្រុមហេសបូឡា ទម្លាក់អាវុធចុះ ជាថ្នូរនឹងបទឈប់បាញ់

2024/10/09 10:42:24 pm        44

ទូរទស្សន៍ Al Arabiya បានរាយការណ៍ដោយដកស្រង់ប្រភពការទូតបារាំងថា ជាបុរេលក្ខខណ្ឌសម្រាប់បទឈប់បាញ់ នៅភាគខាងត្បូងប្រទេសលីបង់ អ៊ីស្រាអែលទាមទារឲ្យកងជីវពលហេសបូឡានៅប្រទេសលីបង់ ទម្លាក់អាវុធចុះ និងដកកងកម្លាំងរបស់ខ្លួន។

ប្រភពមួយ បាននិយាយថា៖ «អ៊ីស្រាអែលទាមទារឲ្យក្រុមហេសបូឡា ទម្លាក់អាវុធរបស់ខ្លួន ហើយដកកងកម្លាំងថយ ទៅភាគខាងជើងចេញពីទន្លេ Litani ជាថ្នូរនឹងបទឈប់បាញ់ នៅប្រទេសលីបង់»។

កាលពីថ្ងៃទី ២៣ ខែកញ្ញា អ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាមួយដែលមានឈ្មោះថា Northern Arrows ប្រឆាំងនឹងក្រុមហេសបូឡា ក្នុងប្រទេសលីបង់ ដោយបានធ្វើការវាយប្រហារយ៉ាងទូលំទូលាយ នៅទីតាំងយោធារបស់ក្រុមនេះ។ ក្នុងការវាយប្រហារកាលពីថ្ងៃទី២៧ ខែកញ្ញា អ៊ីស្រាអែល បានសម្លាប់អគ្គលេខាធិការក្រុមហេសបូឡា លោក ហាសសាន ណាស្រាឡា (Hassan Nasrallah) នៅទីក្រុងបេរូត។ នៅពេលយប់ឈានចូលថ្ងៃទី ០១ ខែតុលា អ៊ីស្រាអែល បានប្រកាសពីការចាប់ផ្តើមប្រតិបត្តិការជើងគោក នៅតំបន់ព្រំដែននៃភាគខាងត្បូងប្រទេសលីបង់។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        181
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        221
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        200

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm