កំពង់ឆ្នាំង​ឈ្នះ​ភ្នំពេញ​ហ្គា​ឡាក់​ស៊ី ៤-០ មុន​ដឹក​ដៃ​គ្នា​ឡើង​វគ្គ ១/៤ ពាន​សម្ដេច​តេ​ជោ​-​ថ្នាក់​ខេត្ត​

2021/10/04 05:14:53 pm        105

​បាល់ទាត់៖ ក្រោយ​ផ្អាក​ការប្រកួត​អស់​រយៈពេល​ជា​យូរ ដោយសារ​ជំងឺ​រីក​រាលដាល​កូ​វីដ​-១៩ ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៥ (​ថ្នាក់​ខេត្ត​) ឆ្នាំ​២០២១ បាន​ដំណើរ​ការប្រកួត​វិញ​ហើយ ស្របពេល​ក្រុម​ភ្ញៀវ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកំពង់ឆ្នាំងបាន​យកឈ្នះ​ក្រុម​ភ្នំពេញ​ហ្គា​ឡាក់​ស៊ីដោយ​លទ្ធផល ៤-០ នៅ​កីឡដ្ឋាន AEU Sport Park មុន​ក្រុម​ទាំងពីរដឹក​ដៃ​គ្នា​ឡើង​វគ្គ ៨​ក្រុម​ចុងក្រោយ ឬ​វគ្គ ១/៤ ផ្ដាច់ព្រ័ត្រ។​

​ជំនួប​បញ្ចប់​ពូ​ល A នេះ ខេត្តកំពង់ឆ្នាំងបាន​ស៊ុត​បំប៉ោង​សំណាញ់​ទី​ក្រុម​ម្ចាស់ផ្ទះ​ភ្នំពេញ​ហ្គា​ឡាក់​ស៊ីវគ្គ​ទី​១ ចំនួន ២​គ្រាប់ និង​វគ្គ​ទី​២ ចំនួន ២​គ្រាប់ដោយ​កីឡា​ករក សុះ សាលី ដែល​ធ្វើបាន Hat-Trick ៣​គ្រាប់​ម្នាក់ឯង និង​មិត្ត​រួម​ក្រុម ម៉ាត់ ហោ​សេន ១​គ្រាប់។ ជ័យជម្នះ​នេះបានធ្វើ​ឲ្យ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកំពង់ឆ្នាំង​រកបាន ១០​ពិន្ទុ​ឈរ​កំពូល​តារាង ខណៈ​ភ្នំពេញ​ហ្គា​ឡាក់​ស៊ីឈរ​លេខ​រៀង​ទី​២ រកបាន ៨​ពិន្ទុ។​ ​តាមរយៈ​លទ្ធផល​នេះដែរ ក្រុម​ឈរ​លេខ​១ ក្នុង​ពូ​លត្រូវ​ឡើងទៅ​វគ្គ ៨​ក្រុម​ចុងក្រោយ​ដោយ​ស្វ័យប្រវត្តិ ខណៈ​ក្រុម​ឈរ​លេខ​២ គឺ​ភ្នំពេញ​ហ្គា​ឡាក់​ស៊ីត្រូវ​ឆ្លងកាត់​ការប្រកួត​ជម្រុះ Play-Off ជាមុនសិនដោយ​ត្រូវ​ជួបនឹង​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកំពត។ ប៉ុន្ដែ​ដោយសារ​ខេត្តកំពតបាន​ដកខ្លួន​ពី​កាករ​ប្រកួត បានធ្វើ​ឲ្យ​ក្រុម​ភ្នំពេញ​ហ្គា​ឡាក់​ស៊ីទទួលបាន​កៅអី​វគ្គ ៨​ក្រុម​ចុងក្រោយ​ដោយ​ស្វ័យប្រវត្តិ​តែម្ដង។​

​ចំពោះ​បេក្ខភាព និង​កម្មវិធី​ប្រកួត​វគ្គ ៨​ក្រុម​ចុងក្រោយនៃ​ពាន​សម្ដេច​តេ​ជោ​-​ថ្នាក់​ខេត្ត​ឆ្នាំនេះ រួមមាន​ខេត្តកំពង់ឆ្នាំងត្រូវ​ជួប​ក្រុម​កោះកុង​អែ​ហ្វ​ស៊ី ខណៈ​ក្រុម​ភ្នំពេញ​ហ្គា​ឡាក់​ស៊ីត្រូវ​ជួប​ខេត្ត​ត្បូងឃ្មុំ។ រីឯ​ខេត្តកណ្ដាលត្រូវ​ជួប​ខេត្តបាត់ដំបង និង​ក្រុម​សៀមរាប​អែ​ហ្វ​ស៊ីត្រូវ​ជួប​ខេត្ដ​បន្ទាយមានជ័យ។ ​សម្រាប់​ការប្រកួត​វគ្គ ១/៤ ផ្ដាច់ព្រ័ត្រ​នេះនឹងធ្វើ​ឡើង​តែ ១​ជើង​ប៉ុណ្ណោះ ដើម្បី​កាត់សេចក្ដី​រក​បេក្ខភាព​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដែល​ការប្រកួត​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី​១៦ និង​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២១ ខាងមុខនេះ៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        133
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        144
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm