មន្ទីរបញ្ចកោណ៖សហរដ្ឋអាមេរិក នៅតែបន្តតាមដានការគាំទ្ររបស់កូរ៉េខាងជើងចំពោះប្រទេសរុស្ស៊ី

2024/10/09 10:55:12 pm        51

អ្នកនាំពាក្យមន្ទីរបញ្ចកោណ បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក នៅតែបន្តតាមដានការគាំទ្ររបស់កូរ៉េខាងជើងចំពោះប្រទេសរុស្ស៊ី បន្ទាប់ពីមានសេចក្តីរាយការណ៍ព័ត៌មានថា មន្ត្រីយោធាកូរ៉េខាងជើង ៦នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយមីស៊ីលរបស់អ៊ុយក្រែនលើទឹកដីដែលគ្រប់គ្រងដោយ  រុស្ស៊ី នៅជិតតំបន់ដូណិតស្ក៍ ( Donetsk) កាលពីសប្តាហ៍មុន។

ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន បានចេញផ្សាយរបាយការណ៍នេះ ដោយបានធ្វើការរំពឹងទុកថា ទីក្រុងព្យុងយ៉ាងថែមទាំងអាចដាក់ពង្រាយកងទ័ព ដើម្បីជួយដល់ប្រទេសរុស្ស៊ី ក្នុងសង្គ្រាមអូសបន្លាយប្រឆាំងនឹងអ៊ុយក្រែន បន្ថែមពីលើការបញ្ជូនគ្រាប់រំសេវ មីស៊ីលបាលីស្ទីក និងគ្រឿងយុទ្ធោបករណ៍ផ្សេងទៀត ទៅកាន់ទីក្រុងមូស្គូ។

អ្នកនាំពាក្យរងរបស់មន្ទីរបញ្ចកោណអ្នកស្រី Sabrina Singh បានប្រាប់សន្និសីទសារព័ត៌មានក្នុងការឆ្លើយតបទៅនឹងសំណួរអំពីរបាយការណ៍នេះថា៖«ខ្ញុំមិនបានឃើញរបាយការណ៍ទាំងនោះទេ។ ដូច្នេះខ្ញុំមិនអាចបញ្ជាក់បានទេ»។

អ្នកស្រី បានបន្ថែមថា៖«ទាក់ទងនឹងការគាំទ្រដល់រុស្ស៊ី យើងពិតជាបានឃើញកូរ៉េខាងជើងមានឆន្ទៈគាំទ្ររុស្ស៊ីដោយមធ្យោបាយយោធា។ នេះហើយគឺជាអ្វីដែលយើងកំពុងបន្តតាមដាន»។

អ្នកស្រី Singh បានសង្កត់ធ្ងន់ថា អ្វីដែលទីក្រុងវ៉ាស៊ីនតោនព្រួយបារម្ភជាងនេះ គឺការជួយដល់អ៊ុយក្រែន និងអ្វីដែលប្រទេសដែលហែកហួរដោយសង្រ្គាមនេះ ត្រូវការដើម្បីទទួលបានជោគជ័យនៅលើសមរភូមិប្រយុទ្ធ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        99
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        89
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        84

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm