ក្រសួងការងារ៖ គិតត្រឹមថ្ងៃទី៩តុលានេះ ពលករកម្ពុជានៅថៃមិនមាន​រងគ្រោះអ្វី​នោះ​ទេពី​គ្រោះ​ទឹកជំនន់

2024/10/10 12:02:59 am        485

បន្ទាប់ពីអាជ្ញាធរថៃបានចេញសេចក្តីជូនដំណឹងឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយសារ​តែ​កម្រិត​ទឹកទន្លេ អាចកើនឡើងខ្ពស់នាពេលខាងមុខ។ ក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី៩ ខែតុលានេះ ក្រសួង​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ថា​មានពលករកម្ពុជារងគ្រោះ ឬមានបញ្ហាដោយសារគ្រោះទឹកជំនន់នេះនៅឡើយទេ។

នៅក្នុងសេចក្តីជូនដំណឹងចេញផ្សាយនៅថ្ងៃនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើការ​ជូន​ដំណឹង​បន្ថែមដល់សាធារណជន ជាពិសេសពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅ​ប្រទេស​ថៃ​ទាំងអស់ ពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់ចំនួន១៦ នៅក្បែរប្រភពទឹក ជា​ពិសេស​​នៅ​តាមបណ្តោយទន្លេ ចៅបៈយ៉ាក្នុងទីក្រុងបាងកក ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និង​រៀប​ចំ​ទុកដាក់សម្ភារប្រើប្រាស់នៅកន្លែងមាន សុវត្ថិភាព ដោយសារ​តែ​កម្រិត​ទឹក​ទន្លេ​ចៅ​ប្រះយ៉ា​អាច​កើន​ឡើងខ្ពស់ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ខាងមុខ។

ក្រសួងការងារ បាននិងកំពុង​យក​ចិត្ត​ទុកដាក់​តាម​ដាន​ស្ថាន​ការណ៍​វិវត្តន៍ នៃ​កម្រិត​ទឹក​ទន្លេ​ចៅ​ប្រះយ៉ា ដោយបានធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ និងទីភ្នាក់ងារ​ជ្រើស​រើស​ឯកជនទាំងអស់ ដើម្បីធានាថាពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅ​តាម​បណ្តោយ​ទន្លេ​ចៅបៈយ៉ាក្នុងទីក្រុងបាងកក និងតំបន់ផ្សេងៗទៀត ទទួលបានការយក​ចិត្ត​ទុក​ដាក់ និងស្ថិតនៅទីកន្លែងមានសុវត្ថិភាព។

ជាមួយនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវ​នាវ​ដល់​ពលករ​កម្ពុជា​ដែល​កំពុង​ស្នាក់​នៅ និងធ្វើការនៅតាមបណ្តោយទន្លេចៅប្រ ក្នុងទីក្រុងបាងកក និងតំបន់ផ្សេងៗទៀត បង្កើន​ការ​ប្រុងប្រយ័ត្នខ្ពស់ និងបន្តយកចិត្តទុកដាក់តាមដានស្ថានការណ៍ ព្រមទាំង​អនុវត្ត​តាម​ការ​ណែនាំ​រប​ស់​អាជ្ញាធរថៃឱ្យបានខ្ជាប់ខ្ជួន។ ក្នុងករណីទទួលរងផលប៉ះពាល់ ឬទទួលបាន​ព័ត៌មាន​អំពី​ពលករកម្ពុជាដែលរងផលប៉ះពាល់ គឺអាចទាក់ទងបានទៅអនុព័ន្ធការងារ តាមរយៈផេកផ្លូវការ ឬលេខទូរស័ព្ទដែលមានភ្ជាប់ជូនក្នុងសេចក្តីជូនដំណឹងទាំងនេះជាដើម៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        111
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        100
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ

2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm