បុគ្គលិករបស់ Samsung នៅឥណ្ឌា បដិសេធសំណើដំណោះស្រាយ ខណៈកូដកម្មចូលដល់ខែទី២

2024/10/10 12:12:26 am        62

ក្រុមកម្មករនិយោជិតដែលធ្វើកូដកម្មជាង ១.០០០នាក់ នៅឯរោងចក្រ Samsung Electronics នាភាគខាងត្បូងប្រទេសឥណ្ឌា បានច្រានចោលសំណើដំណោះស្រាយដែលធ្វើឡើងដោយក្រុមហ៊ុន ស្ដីអំពីការដំឡើងប្រាក់ឈ្នួល ដោយការអង្គុយតវ៉ាចូលដល់ខែទី២ ហើយ នៅថ្ងៃពុធ (ទី៩ ខែតុលា) នេះ។

កូដកម្មនេះ គឺជាវិវាទការងារបែបនេះដ៏ធំបំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ នៅឥណ្ឌា ហើយបានបង្កើតជាស្រមោលបាំងដល់ការជំរុញរបស់នាយករដ្ឋមន្ត្រី លោក Narendra Modi ដែលចង់ទាក់ទាញអ្នកវិនិយោគឲ្យបង្កើតផលិតកម្ម ក្នុងស្រុក។ រដ្ឋ Tamil Nadu ជាកន្លែងដែលក្រុមហ៊ុនបរទេសជាច្រើនធ្វើប្រតិបត្តិការ ក្នុងនោះរួមទាំងក្រុមហ៊ុន Foxconn ផងដែរ មិនអាចដោះស្រាយបញ្ហានេះបានឡើយ រហូតមកទល់ពេលនេះ។

អ្នកធ្វើកូដកម្ម បានបង្អាក់ផលិតកម្ម ហើយតវ៉ាក្នុងតង់បណ្តោះអាសន្ន នៅជិតរោងចក្រ ក្បែរទីក្រុង Chennai ក្នុងរដ្ឋ Tamil Nadu ចាប់តាំងពីថ្ងៃទី៩ ខែកញ្ញា ដោយទាមទារឲ្យដំឡើងប្រាក់ឈ្នួល និងមានការទទួលស្គាល់សហជីព។ រោងចក្រនេះមានសារៈសំខាន់ ចំពោះគោលដៅរបស់ក្រុមហ៊ុន Samsung ហើយបង្កើតបានចំណូលប្រមាណជា ១ភាគ៥ នៃការលក់ចំនួន ១២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២-២០២៣ នៅឥណ្ឌា។

បើយោងតាមសេចក្ដីរាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ បានឲ្យដឹងថា ក្រុមហ៊ុន Samsung នៅសប្តាហ៍នេះបានធ្វើសំណើ ដោយផ្តល់ប្រាក់លើកទឹកចិត្តប្រចាំខែចំនួន ៥.០០០រូពី (៦០ដុល្លារ) រហូតដល់ខែមីនា ជិះឡានក្រុងមានម៉ាស៊ីនត្រជាក់បន្ថែមទៀត បញ្ជីមុខម្ហូបអាហារដ្ឋានចម្រុះ និងកាតអំណោយជាទឹកប្រាក់ ២៤ដុល្លារ ក្នុងករណីសម្រាលកូន។

ប៉ុន្តែក្រុមការងារដែលគាំទ្រការតវ៉ា គឺមជ្ឈមណ្ឌលសហជីពពាណិជ្ជកម្មឥណ្ឌា (CITU) បានច្រានចោលកិច្ចព្រមព្រៀងនេះ ដោយសារក្រុមហ៊ុនមិនទទួលស្គាល់សហជីពរបស់ពួកគេ។ នេះបើតាមការលើកឡើងរបស់លោក A. Soundararajan ដែលជាប្រធានសហជីពប្រចាំរដ្ឋនេះ នាថ្ងៃពុធនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        128
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        166
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm