អ៊ីរ៉ង់​ជំរុញ​ឲ្យ​អាមេរិក​ដោះលែង​ទឹកប្រាក់ ១០​ពាន់​លាន​ដុល្លារ​ដែល​បាន​បង្កក​ដើម្បី​បង្ហាញ​ពី​ចេតនា​

2021/10/04 06:04:03 pm        451

​​អ៊ីរ៉ង់៖ រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​បាន​អំពាវនាវ​ឱ្យ​សហរដ្ឋអាមេរិក​ បើក​សោ​ដោះលែង​ទ្រព្យសម្បត្តិ​ដែល​បាន​បង្កក​ចំនួន ១០​ពាន់​លាន​ដុល្លារ​របស់​ទីក្រុង​តេ​អេ​រ៉ង់ ​ដើម្បី​បើកផ្លូវ​សម្រាប់​ការ​វិល​ត្រឡប់​ទៅ​រក​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ ជាមួយ​មហាអំណាច​ធំៗវិញ​។​

​លោក Hossein Amir-Abdollahian បាន​និយាយ​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​រដ្ឋ ​ដែល​បាន​ចាក់​ផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ថា ប្រសិនបើ​សហរដ្ឋអាមេរិក​មាន​ចេតនា​ពិត នោះ​ពួកគេ​នឹង​យល់​ព្រម​បញ្ចេញ​ទ្រព្យសម្បត្តិ​របស់​យើង ឧទាហរណ៍៖ ទឹកប្រាក់ ១០​ពាន់​លាន​ដុល្លារ​អាមេរិក​ដែល​ជាប់​គាំង​នៅ​តាម​បណ្ដា​ធនាគារ​បរទេស​។​ ​លោក​ថា ប៉ុន្តែ​អាមេរិកពុំបាន​ត្រៀមខ្លួន​ដោះលែង​ប្រាក់​ឲ្យ​មក​យើង​ទេ ដើម្បី​ធានាថា​ ពួកគេ​បាន​គិត​គូរ​ពី​ផលប្រយោជន៍​របស់​ប្រជាជន​អ៊ីរ៉ង់​ យ៉ាងហោចណាស់​ម្តង​នេះ​ក្នុង​មួយ​ទសវត្សរ៍​កន្លងមកនេះ​។​

​លោក​ Amir-Abdollahian ក៏បាន​ព្រមាន​ដែរ​ថា​ ទីក្រុង​តេ​អេ​រ៉ង់​នឹង​ប្ដឹង​កូរ៉េខាងត្បូង ​ប្រសិនបើ​ខ្លួន​នៅតែ​បន្ត​បដិសេធ​មិន​សងបំណុល​ជិត ៨​ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់​ការទិញ​ប្រេង​ពី​អ៊ីរ៉ង់​។​ ​មូលនិធិ​របស់​អ៊ីរ៉ង់​ត្រូវ​បាន​បង្កក​នៅ​ក្នុង​ធនាគារ​កូរ៉េខាងត្បូង​។ ​លោក​បាន​និយាយ​ថា ​សម្ពាធ​របស់​អាមេរិក​លើ​ទីក្រុង​សេ​អ៊ូ​ល​គឺជា​ការពិត ប៉ុន្តែ​យើង​មិន​អាច​បន្ត​ធ្វើ​គរ ធ្វើ​ថ្លង់ មិន​អើពើ​នឹង​បញ្ហា​នេះ​បានទេ​។ លោក​បន្ថែម​ថា រដ្ឋាភិបាល​នឹង​អនុញ្ញាត​ឱ្យ​ធនាគារ​កណ្តាល​ចាត់វិធានការ​ផ្លូវច្បាប់​ ប្រឆាំង​នឹង​ធនាគារ​កូរ៉េខាងត្បូង​ពីរ​ដែល​បង្ខាំង​មូលនិធិ​នេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        161
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        201
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm