រុស្ស៊ី៖ ក្រុមហេសបូឡានៅតែត្រូវបានរៀបចំ ទោះមានការវាយប្រហារពីអ៊ីស្រាអែលក៏ដោយ

2024/10/10 03:20:49 am        136


ក្រសួងការបរទេសរុស្ស៊ី នៅថ្ងៃពុធ (ទី៩ ខែតុលា) នេះ បាននិយាយថា ក្រុមហេសបូឡា នៅតែត្រូវបានរៀបចំរចនាសម្ព័ន្ធ និងប្រតិបត្តិការ ហើយមិនបានបាត់បង់ខ្សែច្រវាក់បញ្ជាការនោះទេ បើទោះបីជាមានការវាយប្រហារដោយអ៊ីស្រាអែលក៏ដោយ ដែលទីក្រុងមូស្គូបានលើកឡើងថា កំពុងព្យាយាមបង្កជម្លោះប្រដាប់អាវុធ នៅទូទាំងតំបន់មជ្ឈឹមបូព៌ា។

អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Maria Zakharova បានប្រាប់អ្នកសារព័ត៌មានថា៖ «យោងតាមការវាយតម្លៃរបស់យើង បានបង្ហាញថា ក្រុមហេសបូឡា ក្នុងនោះរួមទាំងអង្គភាពយោធាផងដែរ មិនបានបាត់បង់ខ្សែច្រវាក់បញ្ជាការរបស់ខ្លួននោះទេ ហើយកំពុងបង្ហាញឲ្យឃើញនូវក្រុមនេះ»។

លោកស្រី Zakharva បានបន្ថែមថា លោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក និងអង់គ្លេស កំពុងបង្កើតឲ្យមានជម្លោះ នៅមជ្ឈឹមបូព៌ា និងបង្ហាញពីភាពលម្អៀង ដោយការគាំទ្រ ចំពោះអ៊ីស្រាអែល ដែលជាអ្នកធ្វើឲ្យជនស៊ីវិលស្លាប់ និងរបួសដ៏ច្រើន នៅប្រទេសលីបង់។ ហើយជាមួយគ្នានេះ ប្រទេសរុស្ស៊ីក៏បានថ្កោលទោសអ៊ីស្រាអែលផងដែរ ចំពោះការវាយប្រហារលើប្រទេសស៊ីរី។

គួរបញ្ជាក់ថា ក្រុមហេសបូឡាត្រូវបានបង្កើតឡើងដោយឆ្មាំបដិវត្តអ៊ីរ៉ង់ នៅដើមទសវត្សរ៍ឆ្នាំ១៩៨០ ដើម្បីប្រយុទ្ធប្រឆាំងនឹងអ៊ីស្រាអែល។ ក្រុមនេះក៏ជាចលនាសង្គមសាសនា និងនយោបាយដ៏សំខាន់ផងដែរ សម្រាប់ប្រជាជនមូស្លីមលីបង់និកាយស៊ីអីត៕

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        15
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        27
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm