គិរីវង់​បន្ដ​កំណត់ត្រា​ចាញ់​នៅ​ជុំ​ទី​២ ក្រោយ​ចាញ់​អង្គ​រថា​យ​ហ្គឺ​រ ៦-១

2021/10/04 06:11:09 pm        111

​បាល់ទាត់៖ ក្រុម​គិរីវង់​សុខ​សែន​ជ័យបាន​បន្ដ​បរាជ័យ ៥​ប្រកួត​ផ្ទួនៗក្នុងការ​ប្រកួត Top-8 នៅ​ជើង​ទី​២ នៃ​លី​គ​កំពូល​កម្ពុជា ក្រោយ​បន្ដ​ចាញ់​ក្រុម​អង្គ​រថា​យ​ហ្គឺ​រដោយ​លទ្ធផល ៦-១ លើ​ទឹកដី​របស់ខ្លួនកាលពី​ចុង​សប្ដាហ៍​កន្លងទៅ។​

​ជំនួប​ក្នុង​ដី​លើកចុងក្រោយក្នុង​រដូវ​កាល​ឆ្នាំ​២០២១ នេះ គិរីវង់ត្រូវបាន​ក្រុម​ភ្ញៀវ​ស៊ុត​បំប៉ោង​សំណាញ់​ទី ២​គ្រាប់​មុននៅ​វគ្គ​ទី​១ ដោយ​កីឡាករ ឡុង ម៉េង​ហាវ និង​កីឡាករ មុត សត្យា នៅ​នាទី​១៧ និង​នាទី​៤៥+២។ អ្វីដែល​គួរ​ឲ្យ​ស្ដាយ គិរីវង់បាន​បាត់បង់​សមាជិក​ដ៏​សំខាន់​ម្នាក់នៅ​នាទី​២៦ គឺ​ខ្សែប្រយុទ្ធ Moreira បន្ទាប់ពី​ទទួល​ការពិន័យ​កាត​ក្រហម។​ ​ការ​អវត្តមាន​សមាជិក​ម្នាក់​លើ​ទីលានបានធ្វើ​ឲ្យ​ពួកគេប្រែប្រួល​នូវ​ទម្រង់​លេង ស្របពេល​ក្រុម​អង្គ​រថា​យ​ហ្គឺ​របានដាក់​សម្ពាធ​កាន់តែខ្លាំងរហូត​រកបាន ៤​គ្រាប់​បន្ថែមដោយ​កីឡាករ Iago Mento នៅ​នាទី​៤៨, កីឡាករ Da Cruz រកបាន ២​គ្រាប់នៅ​នាទី​៥៨ និង​នាទី​៧៨ និង ១​គ្រាប់​ទៀតរកបាន​ដោយ​កីឡាករ សុផល ទី​ម៉​ង់ នៅ​នាទី​៦៩។ រីឯ​គិរីវង់វាយបក​បាន ១​គ្រាប់​ប៉ុណ្ណោះដោយ​កីឡាករ ដាវ នី​ម។​

​ការបរាជ័យ​នេះបានធ្វើ​ឲ្យ​ក្រុម​គិរីវង់បន្ដ​ឈរ​លេខ​៨ ដោយ​រក្សា ១៣​ពិន្ទុ​ក្នុង​ដៃដែល​បន្សល់ទុក​មកពី​ជើង​ទី​១ ក្រោយ​ឆ្លងកាត់ ៥​ប្រកួត​នៅ​ជើង​ទី​២ ឬ​វគ្គ Top-8 ពួកគេ​មិនទាន់​ឈ្នះ ឬ​ស្មើ​ម្ដង​ឡើយ។ រីឯ​ក្រុម​អង្គ​រថា​យ​ហ្គឺ​របាន​ពង្រឹង​កៅអី​លេខ​៦ របស់ខ្លួនក្រោយ​រកបាន​ជ័យជម្នះ​ជា​លើក​ទី​២ ក្នុង​វគ្គ Top-8 ដោយមាន ២៧​ពិន្ទុបន្ទាប់ពី​ឆ្លងកាត់​ការប្រកួត​សរុប ១៦​ប្រកួត​ឈ្នះ៨ ស្មើ៣ និង​ចាញ់ ៥​ប្រកួត៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        148
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        159
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm