ព្យុះសង្ឃរា Milton ដ៏គ្រោះថ្នាក់ បានវាយប្រហារឆ្នេរភាគខាងលិចរដ្ឋ Florida សហរដ្ឋអាមេរិក

2024/10/10 03:49:16 pm        283

ខ្យល់ព្យុះសង្ឃរា មីលតុន (Milton) បានវាយបោកដល់ដីលើតំបន់ឆ្នេរភាគខាងលិចនៃរដ្ឋ ហ្វ្លរីដា (Florida) សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃពុធ (០៩ តុលា) ដោយបានបង្កជាព្យុះកួចតូចៗជាច្រើន និងបណ្ដាលឱ្យមានភ្លៀងធ្លាក់ខ្លាំង ខណៈគំរាមកំហែងដល់តំបន់ ថាមប៉ា បេ (Tampa Bay) ជាទីដែលអាចមានរលកសមុទ្រដែលគំរាមកំហែងដល់អាយុជីវិត។

ដោយត្រូវបានវាយប្រហារពីព្យុះសង្ឃរា ហេលេន (Helene) កាលពីពីរសប្តាហ៍មុនរួចមកហើយ មនុស្សរហូតដល់ ២លាននាក់ត្រូវបានបញ្ជាឱ្យជម្លៀស ហើយមនុស្សរាប់លាននាក់ទៀតកំពុងរស់នៅតាមគន្លងផ្លូវដែលព្យុះសង្ឃរាថ្មីនេះឆ្លងកាត់។ លោកប្រធានាធិបតី Joe Biden បានជំរុញប្រជាជនឱ្យអនុវត្តតាមអនុសាសន៍សុវត្ថិភាពក្នុងតំបន់។

គិតត្រឹមម៉ោង ៨:៣០នាទីយប់ (ម៉ោងនៅអាមេរិក) ព្យុះ Milton បានបោកបក់ដល់ដីនៅជិតតំបន់ ស៊ីស្តា ឃី (Siesta Key) រដ្ឋ Florida ប្រហែល ១០០គីឡូម៉ែត្រ ភាគខាងត្បូងតំបន់ Tampa។ ព្យុះនេះអាចនាំមកនូវការកើនឡើងនៃកម្រិតទឹកសមុទ្រដែលមានកម្ពស់ពី ២,៧ ទៅ ៤ម៉ែត្រ នៅក្នុងតំបន់មួយចំនួន និងធ្វើឱ្យមានភ្លៀងធ្លាក់ពី ៦ ទៅ ១២អ៊ីញ (១៥០ ទៅ ៣០០ មីលីម៉ែត្រ) ។

រដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិ (NOAA) បាននិយាយថា នៅតាមសមុទ្រ ព្យុះនេះបានបង្កើតរលកកម្ពស់ជិត ៨,៥ម៉ែត្រ។

ផ្នែកភាគច្រើននៃភាគខាងត្បូងសហរដ្ឋអាមេរិក បានជួបប្រទះនឹងកម្លាំងដ៏កាចសាហាវនៃព្យុះសង្ឃរា Helene តិចជាងពីរសប្តាហ៍មុន ដោយបានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរនៅទូទាំងរដ្ឋ Florida និងរដ្ឋជាច្រើនទៀត។ ព្យុះទាំងដ៏ធំទាំងពីរនេះត្រូវបានគេរំពឹងថានឹងបង្កឱ្យមានការខូចខាតរាប់ពាន់លានដុល្លារ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        74
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        72
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        70

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm