ភាពតានតឹងកើនឡើងនៅអាហ្សង់ទីន ខណៈសភាបរាជ័យក្នុងការបដិសេធសិទ្ធវេតូរបស់លោក Milei នៃការផ្តល់មូលនិធិដល់សាកលវិទ្យាល័យ

2024/10/10 04:17:06 pm        130

ទិដ្ឋភាពដ៏តានតឹងបានបង្ហាញនៅក្នុងទីក្រុង Buenos Aires កាលពីថ្ងៃពុធ ទី៩ ខែតុលា បន្ទាប់ពីសភាជាន់ទាបរបស់ប្រទេសអាហ្សង់ទីន បានបរាជ័យក្នុងការប្រមូលសំឡេងឆ្នោតដែលត្រូវការ ដើម្បីកែប្រែសិទ្ធវេតូរបស់ប្រធានាធិបតី លោក Javier Milei ចំពោះច្បាប់ ដែលជំរុញការផ្តល់មូលនិធិដល់សាកលវិទ្យាល័យ។

ក្រុមបាតុករ បានប៉ះទង្គិចជាមួយនគរបាល ដោយស្រែកពាក្យស្លោក និងរុញច្រានរបាំងរាំងផ្លូវ ខណៈក្រុមមន្ត្រីបង្ក្រាបកុបកម្មព្យាយាមបំបែកហ្វូងមនុស្ស។

លោក Milei បានប្រើសិទ្ធវេតូចំពោះសេចក្តីស្នើច្បាប់មួយកាលពីខែមុន ដែលនឹងធ្វើបច្ចុប្បន្នភាពការផ្តល់មូលនិធិសកលវិទ្យាល័យរដ្ឋស្របតាមអត្រាអតិផរណាឡើងដល់តួលេខបីខ្ទង់នៅប្រទេសអាហ្សង់ទីន ជាអត្រាខ្ពស់បំផុតមួយនៅលើពិភពលោក។ ចាប់តាំងពីពេលនោះមក មនុស្សរាប់ពាន់នាក់បានចេញធ្វើបាតុកម្មប្រឆាំងការកាត់បន្ថយការផ្តល់មូលនិធិរបស់លោកចំពោះវិស័យអប់រំ និងការថែទាំសុខភាព។

សមាជិកសភា បានបោះឆ្នោតគាំទ្រ១៦០សំឡេងលើច្បាប់ផ្តល់មូលនិធិដល់សាកលវិទ្យាល័យ ខណៈ ៨៤សំឡេងប្រឆាំង និង៥សំឡេងអនុប្បវាទ ដោយខ្វះ៦សំឡេង នៃសំឡេងភាគច្រើន២ភាគ៣ដែលត្រូវការ ដើម្បីកែប្រែសិទ្ធវេតូរបស់ប្រធានាធិបតី។ គណបក្សស្តាំនិយមជ្រុលរបស់លោក Milei បង្កើតបានតែក្រុមភាគតិចតូចនៅក្នុងសភា ប៉ុន្តែគណបក្សនេះ បានបង្កើតសម្ព័ន្ធភាពជាមួយសមាជិកសភាអភិរក្សនិយម ដើម្បីរារាំងការទទួលបានសំឡេងពីរភាគបីដែលត្រូវការដើម្បីធ្វើសច្ចាប័នលើច្បាប់នេះ។

លោក Milei អះអាងថា ច្បាប់នេះនឹងធ្វើឱ្យប៉ះពាល់ដល់តុល្យភាពសារពើពន្ធដែលលោកបានជំរុញ ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចជាយូមក ហើយបានសន្យាថានឹងប្រើសិទ្ធិវេតូចំពោះអ្វីដែលគំរាមកំហែងដល់ការសម្រេចរបស់លោក។ ការចំណាយលើផ្នែកសុខភាព ប្រាក់សោធននិវត្តន៍ និងផ្នែកអប់រំរបស់ប្រទេសអាហ្សង់ទីន បានទទួលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារតែការកាត់បន្ថយការផ្តល់មូលនិធិផ្នែកសាធារណៈរបស់លោក Milei ។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        73
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        71
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        69

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm