រដ្ឋមន្រ្តីក្រសួងបរិស្ថាន គាំទ្រកិច្ចប្រតិបត្តិការសហការនិងការវិនិយោគប្រយុទ្ធប្រឆាំង នឹងបញ្ហាបំពុលដោយប្លាស្ទិក

2024/10/10 04:32:26 pm        130

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថា ន បានថ្លែងស្វាគមន៍និងគាំទ្រដៃគូសហការនានា និងវិស័យឯកជន ដែលមានបំណងធ្វើការវិនិយោគចូលរួមប្រយុទ្ធប្រឆាំងនឹងបញ្ហាបំពុលដោយប្លាស្ទិក និង ចូលរួមឱ្យកម្ពុជាយើងស្អាត។

នៅក្នុងឱកាសទទួលជួប លោក Kim Sangyoung ប្រធានក្រុមហ៊ុនសាជីវកម្មដេហាន របស់សាធារណរដ្ឋកូរ៉េ នាទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា «សំណល់ប្លាស្ទិកជាសត្រូវទី១ របស់ខ្ញុំ។ ខ្ញុំមិនចង់ឱ្យកម្ពុជា ត្រូវបានបំពុលដោយប្លាស្ទិកទេ។ យើងត្រូវចូលរួមសាមគ្គីគ្នាកាត់បន្ថយការប្រើប្រាស់ និងលប់បំបាត់បញ្ហាប្លាស្ទិក ដើម្បីការពារជីវិតរបស់ប្រជាពលរដ្ឋ និងដើម្បីកម្ពុជាស្អាត។»

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា ការប្រយុទ្ធប្រឆាំងនឹងសំរាម សំណល់ប្លាស្ទិក ជាសកម្មភាពជាអាទិភាពមួយ របស់រាជរដ្ឋាភិបាលកម្ពុជា។ ភាពស្អាត នៅក្នុង«យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ត្រូវបានក្រសួងបរិស្ថាន ដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំនឹងមិនប្រើថង់ប្លាស្ទិក» ដែលបានចាប់ផ្តើមនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ និងមានការចូលរួមពីមនុស្សជាង ៩,៥ លាននាក់ និង យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ចាប់ផ្តើមពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ តទៅ និងមានការចូលរួមពីប្រជាពលរដ្ឋជាង ២,៥ លាននាក់។ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរអាចធ្វើបាន» គឺជាគំនិតផ្តួចផ្តើមមួយដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្ស និងអ្នកភូមិនៅតាមភូមិនីមួយៗ ឃុំ ស្រុក និងខេត្តទាំងអស់គ្នា ក្នុងការសម្អាត និងប្រមូលសំរាមជុំវិញផ្ទះ សាលារៀន វត្តអារាម និងទីសាធារណៈឱ្យប្រមូល ការគ្រប់គ្រង និងការចោលសំរាម ប្លាស្ទិកឱ្យបានត្រឹមត្រូវ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ ក្រសួងនឹងផ្តល់ជូនធុងសំរាម ដល់សាលារៀន វត្តអារាម និងមន្ទីរពេទ្យ ដើម្បីជំរុញឱ្យមានការគ្រប់គ្រងកាកសំណល់ ប្លាស្ទិក និងចាត់វិធានការឆ្ពោះ ទៅរកការកាត់បន្ថយកាកសំណល់ នាពេលអនាគត និងដំណើរការអភិវឌ្ឍរបស់កម្ពុជា មាននិរន្តរភាពយូរអង្វែងតទៅ។

សូមបញ្ជាក់ថា លោក Kim Sangyoung ប្រធានក្រុមហ៊ុនសាជីវកម្មដេហាន របស់សាធារណរដ្ឋកូរ៉េ បានបង្ហាញពីបំណងសិក្សាបង្កើតរោងចក្រកែច្នៃសំរាមសំណល់ប្លាស្ទិក ទៅជារបស់ប្រើប្រាស់ នៅកម្ពុជា។ លោកបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ ជោគជ័យ ការដាក់ចេញយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក របស់ក្រសួងបរិស្ថាន នាពេលកន្លងមក បានដោះស្រាយបញ្ហាប្លាស្ទិកនៅតាមសាលារៀន វត្តអារាម និងទីសាធារណៈនានា។ បច្ចុប្បន្ននេះ ក្រុមហ៊ុន កំពុងបង្កើតទំនាក់ទំនងជាមួយបណ្តាដៃគូរដ្ឋាភិបាលនិងឯកជនផ្សេងៗ ដើម្បីជួយកែច្នៃកាកសំណល់ប្លាស្ទិក ហើយថែមទាំងទទួលបានផលិតផលប្រើប្រាស់ ដែលមានគុណភាពសម្រាប់ប្រើឡើងវិញម្តងទៀត៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm